ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev ក្នុងជំនួបពិភាក្សានៅទីក្រុងមូស្គូ រុស្ស៊ី។ (រូបថតើ៖AFP/TTXVN)
|
មួយថ្ងៃមុននេះ នាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan បានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រទេសអាមេនី - ក្នុងនាមជាប្រធាន CSTO- នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខសមូហភាព។
ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Kemelevich Tokayev បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយប្រកាសថាថ្ងៃទី ១០ ខែមករា ជាថ្ងៃកាន់ទុក្ខជាតិ រំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៃចលាចលហិង្សានាពេលថ្មីៗនេះនៅកាហ្សាក់ស្ថាន។ រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃកាហ្សាក់ស្ថានលោក Yerlan Turgumbayev បានឲ្យដឹងថា ស្ថានភាពនៅគ្រប់តំបន់ទាំងអស់នៃប្រទេសកាហ្សាក់ស្ថានឥឡូវនេះ មានស្ថិរភាពឡើងវិញហើយ។ វិមានប្រធានាធិបតីកាហ្សាក់ស្ថានបានជូនដំណឹងថា មនុស្សប្រហែល ៥.៨០០នាក់បានចូលរួមចលាចលហិង្សានេះ ក្នុងនោះរួមទាំងជនបរទេសមួយចំនួនធំកំពុងត្រូវបានចាប់ខ្លួន៕