យោងតាមលោក Luong Hoang Thai ប្រធាននាយកនៃនាយកដ្ឋាន គោលនយោ បាយពាណិជ្ជកម្មពហុភាគី (ក្រសួងឧស្សាហពាណិជ្ជកម្ម)ថា CPTPP នៅរក្សារាល់ការ សន្យាស្តីពីការបើកទូលាយទីផ្សារ។ តាមនោះ លើវិស័យមួយចំនួនដូចជា កសិផល ជលផល តម្បាញកាតដេ ស្បែកជើង សុទ្ធតែទទួលបានកិច្ចព្រមព្រៀងគុណភាពខ្ពស់ ។ ក្រៅពីនោះ កិច្ចព្រមព្រៀងថែមទាំងជាឱកាសសម្រាប់វៀតណាមធ្វើអាជីវកម្មលើ ទីផ្សារថ្មីដូចជា កាណាដា ម៉ិកស៊ិក និងប៉េរូ។ ជាពិសេស ចំពោះវៀតណាម CPTPP និងជះឥទ្ធិពលវិជ្ជមានទៅលើប្រជាកសិករនិងអ្នកនេសាទ ជួយកាត់បន្ថយភាពក្រីក្រ។
លោក Luong Hoang Thai បានចាត់ទុកថា ការដែលវៀតណាមចូលរួម CPTPP នឹងនាំមកអត្ថប្រយោជន៍ប្រយោលជាងក្រុមអត្ថប្រយោជន៍ បើកទីផ្សារផ្ទាល់។ មិនត្រឹ តែប៉ុណ្ណោះ ពេលដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាព កិច្ចព្រមព្រៀងនេះថែម ទាំងមានអត្ថប្រយោជន៍មួយទៀតគឺគ្មានពន្ធដា៕