|
ប្រធាន CNRP លោក សម រង្ស៊ី និងរដ្ឋលេខា ធិការក្រសួងមហាផ្ទៃ លោក ព្រំ សុខា
(Image: Vietnam+) |
(VOVworld) – ក្រុមការងាររួមមានសមាជិកចំនួន ៣ រូបរបស់គណៈបក្សប្រជាជន
កម្ពុជា (CPP) និងគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) នឹងជួបធ្វើការជាមួយគ្នា
នាថ្ងៃទី ៣ មករា ដើម្បីពិភាក្សាអំពីរបៀបវារៈនៃការចរចារនាពេលខាងមុខរវាង
ថ្នាក់ដឹកនាំនៃគណៈបក្សទាំង ២។ ប្រធានក្រុមការងារនៃ CPP រដ្ឋលេខាធិការ
ក្រសួងមហាផ្ទៃ លោក ព្រំ សុខា បានអះអាងជាថ្មីម្តងទៀតនូវគោលជំហររបស់
CPP គឺ៖ សន្តិវិធីគឺជាដំណោះស្រាយតែមួយគត់សំរាប់បញ្ហាក្រោយការបោះឆ្នោត
។ ក្នុងពេលនេះ អ្នកនាំពាក្យរបស់ CNRP លោក យឹមសុវណ្ណ បានឲ្យដឹងថា៖គណៈបក្សនោះនឹងជំរុញរបៀបវារៈដែលប្រមូលផ្តុំទៅលើការកំណែទម្រង់
ព្រមទាំង អំពាវនាវរៀបចំការបោះឆ្នោតឡើងវិញ។ ទន្ទឹមនឹងនោះ CNRP បាន
ស្នើថា៖ រាល់ ជំនួបរវាងនាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន និងប្រធាន
CNRP លោក សម រង្ស៊ី ត្រូវបានប្រកាសជាសាធារណៈ៕