CPP និង CNRP ខំប្រឹងប្រែងដោះស្រាយការខ្វែងគំនិតខាង​ នយោបាយ

Chia sẻ
(VOVworld) – CPP និង  CNRP បានឯកភាពនឹងប្រតិបត្តិតាមព្រះរាជតម្រឹះរបស់ព្រះ
មហាក្សត្រកម្ពុជាដើម្បីដោះស្រាយការខ្វែងគំនិតបន្ទាប់ពីការបោះឆ្នោតរដ្ឋសភា។
CPP និង CNRP ខំប្រឹងប្រែងដោះស្រាយការខ្វែងគំនិតខាង​ នយោបាយ - ảnh 1
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) និងប្រធានគណៈបក្ស សង្គ្រោះជាតិកម្ពុជា (CNRP) លោក សម រង្ស៊ី បានជួបជាមួយគ្នាលើកទី ២ (Image: VOV Online)

(VOVworld) – នាព្រឹកថ្ងៃទី ១៦ កញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន និងជាអនុប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) និងប្រធានគណៈបក្ស សង្គ្រោះ
ជាតិកម្ពុជា (CNRP) លោក សម រង្ស៊ី បានជួបជាមួយគ្នាលើកទី ២ ដើម្បី ដោះស្រាយ
រាល់ការខ្វែងគំនិតបន្ទាប់ពីការបោះឆ្នោតរដ្ឋសភានីតិកាលទី ៥។ ជំនួបលើកនេះបាន
ប្រព្រឹត្តទៅក្នុងកាលៈទេសៈការប៉ះទង្កិចរវាងកំលាំងប៉ូលីស ជាមួយអ្នកបាតុករគាំទ្រ
CNRP បានកើតមានឡើង នាថ្ងៃទី ១៥ កញ្ញា ដែលធ្វើ ឲ្យមនុស្សចំនួន ១ នាក់ ត្រូវ
ស្លាប់និង ១០ នាក់ រងរបួស។ មុននោះ ភាគីប្រឆាំងបាននាំចេញបណ្ដាលក្ខ័ណ្ឌថ្មី
សំដៅបញ្ឈប់ជំលោះខាងនយោបាយបន្ទាប់ពីការបោះឆ្នោត ក្នុងនោះ មានការទាម
ទាបង្កើតស្ថានីទូរទស្សន៍របស់ភាគីប្រឆាំង កែទម្រង់គណៈកម្មាធិការជាតិរៀបចំ
ការបោះឆ្នោត (NEC) និងប្រព័ន្ធចុះឈ្មោះនៃអ្នកបោះឆ្នោត។ ថ្លែងមតិក្នុង ការធ្វើ
បាតុកម្ម នាថ្ងៃទី ១៥ កញ្ញា កន្លងមក ប្រធានគណៈបក្ស CNRP លោក សម រង្ស៊ី បាន
អះអាងថា៖ បណ្ដាសមាជិកសភា CNRP នឹងមិនចូលរួមកិច្ចប្រជុំដំបូងរបស់រដ្ឋសភានី
តិកាលថ្មីដល់ពេលណាការទាមទារបស់ខ្លួនត្រូវបានបំពេញ៕

បន្ទាប់ពីជំនួបពោលខាងលើ គណៈបក្សប្រជាជនកម្ពុជាកាន់អំណាច CPP និង គណៈបក្សសង្គ្រោះជាតិកម្ពុជា CNRP បានឯកភាពនឹងប្រតិបត្តិតាមព្រះរាជតម្រឹះ
របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដើម្បីបញ្ឈប់ស្ថានភាពអំពើរហឹង្សារ ហើយ
បង្កើតគណៈកម្មាធិការរួមដើម្បីកែទម្រង់ការងាររៀបចំការបោះឆ្នោត នាពេលខាង
មុខ។ ភាគីទាំង ២ ក៏បានយលព្រមបន្តជួបជាមួយគ្នាដើម្បី ដោះស្រាយរាល់បញ្ហា
របស់ប្រទេសជាតិបន្ទាប់ពីការបោះឆ្នោតរដ្ឋសភានីតិកាលទី ៥។ ឆ្លើតសម្ភាសណ៍
របស់មជ្ឈដ្ឋានអ្នកសាព័ត៌មាន នាថ្ងៃដ៏ដែល រដ្ឋលេខាធិ ការទីស្តីការគណៈរដ្ឋម​ន្ត្រី
លោក ប្រាក់ សុខុន និងជាសមាជិកនៃគណៈបក្ស CPP និងអ្នកនាំ​ពាក្យរបស់គណៈ
បក្ស CNRP លោក យឹម សុវណ្ណ បានឲ្យដឹងថា៖ ភាគីទាំង ២ មិនសម្រេចពេលវេលា ជាក់ស្តែងសំរាប់កិច្ចប្រជុំជាបន្តទេ។ លោក យឹម សុវណ្ណ បានឲ្យដឹងថា៖ CNRP នៅ
រក្សាគោលជំហររបស់ខ្លួន។ ក្នុងពេលនោះ លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា៖
CPP មិនអាចយល់ព្រមការទាមទានេះឡើយ។ នាថ្ងៃនេះដែរ ព្រះមហាកត្សត្រកម្ពុជា
នរោត្តម សីហមុនី បានអំពាវនាវឲ្យបណ្ដា អ្នកបាតុករនៃភាគីប្រឆាំងនិងកំលាំង ប៉ូលីសបញ្ឈប់សកម្មភាពអំពើហឹង្សារ៕


ប្រតិកម្មទៅវិញ