អ្នកជំងឺត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ (រូបថត៖ រ៉យទ័រ) |
យោងតាមស្ថិតិ នៅលើគេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ២២ ថ្ងៃទី ១៥ ខែមេសា (តាមម៉ោងវៀតណាម) នៅលើពិភពលោក មានអ្នកឆ្លងជំងឺចំនួន ២.០២៥.០០៤ នាក់ ហើយមាន ចំនួន ១២៨.៩៧៨ នាក់ត្រូវស្លាប់ ខណៈដែលមាន ៤៩២.៧៦៣ នាក់បានជាសះស្បើយ។
សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលមានចំនួនអ្នកឆ្លង និងអ្នកស្លាប់ច្រើនជាងគេបំផុតនៅលើពិភព លោក ពោលគឺ មានអ្នកឆ្លងចំនួន ៦១៥.៤០៦ នាក់ និង ២៦.១៦៤ នាក់ស្លាប់។ នៅអឺរ៉ុប អេល្ប៉ាញ រុស្ស៊ី និងបែលហ្ស៊ិក គឺជាបណ្តាប្រទេសដែលបានរកឃើញករណីឆ្លងជំងឺថ្មីខ្ពស់បំផុតក្នុងតំបន់៕