ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសន្និសីទលើកទី ១៥ នៃភាគីចូលរួមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីជីវចម្រុះ (COP15) ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ុងរ៉េអាល់ (កាណាដា) កិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សប្រព័ន្ធអេកូឡូស៊ីជាសកលទទួលបានកម្លាំងចលករថ្មី នៅពេលដែលប្រទេសអភិវឌ្ឍចំនួន៦ ទៀតបានសន្យា បង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីដោះស្រាយបញ្ហានេះ។
នាថ្ងៃទី ១៥ ខែធ្នូ អូស្ត្រាលី ជប៉ុន ហូឡង់ ន័រវែស អេស្បាញ និងសហរដ្ឋអាមេរិកបានប្តេជ្ញា បង្កើនជំនួយហិរញ្ញវត្ថុដើម្បីជួយបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប ក្នុងការអភិរក្សប្រព័ន្ធអេកូឡូស៊ី។ មុននោះ បារាំង អាឡឺម៉ង់ EU អង់គ្លេស និងកាណាដាក៏បានបង្កើនការសន្យាផ្តល់ជំនួយផងដែរ។ ឧត្តមស្នងការអឺរ៉ុបទទួលបន្ទុកបរិស្ថាន មហាសមុទ្រ និងជលផល Virginijus Sinkevicius បានគូសបញ្ជាក់ថា ការប្តេជ្ញានាពេលថ្មីៗនេះជាការបោះជំហានដ៏សែនសំខាន់។
ការប្តេជ្ញាទាំងនេះ ត្រូវបាននាំចេញក្នុងបរិបទដែលប្រទេសកំពុងអភិវឌ្ឍន៍រាប់សិប រួមមានប្រេស៊ីល ឥណ្ឌា ឥណ្ឌូណេស៊ី និងបណ្តាប្រទេសអាហ្វ្រិកជាច្រើន កំពុងស្វែងរកប្រភពមូលនិធិបន្ថែមទៀតពីប្រទេសអ្នកមាននៅឆ្នាំ ២០៣០ គឺប្រមាណ១០០ពាន់លានដុល្លារ/ឆ្នាំ ស្មើនឹង ១% នៃផលិតផលក្នុងស្រុកសរុបពិភពលោក បើធៀបនឹងកម្រិតនាបច្ចុប្បន្នប្រហែល ១០ ពាន់លាន ដុល្លារ/ឆ្នាំ៕