|
CNRP និង CPP មិនទាន់យល់ព្រមអំពីពេលវេលារៀបចំការបោះឆ្នោតថ្មីមួយទេ (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១០ មេសា ថ្នាក់ដឹកនាំនៃគណៈបក្សសង្គ្រោះជាតិ
(CNRP) លោក សម រង្ស៊ី បានបដិសេធព័ត៌មានដែលបានឲ្យដឹងថា៖ ភាគី
ប្រឆាំង នៅកម្ពុជាបានឯកភាពអំពីកិច្ចព្រមព្រៀងមួយជាមួយគណៈបក្ស
ប្រជាជនកម្ពុជា (CPP) កាន់អំណាចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសនេះ
សម្តេច តេជោ ហ៊ុន សែន។
ថ្លែងមតិក្នុងសន្និសីទកាសែតមួយនារសៀលថ្ងៃដ៏ដែល លោក សម រង្ស៊ី
បានឲ្យដឹងថា៖ គិតដល់ពេលនេះ ភាគីទាំង ២ មិនទាន់យល់ព្រមអំពីពេល
វេលា ជាក់ស្តែងដើម្បីរៀបចំការបោះឆ្នោតថ្មីមួយទេ។ ប៉ុន្តែ CNRP និង CPP
បានសន្យា នឹងបន្តជួបចរចារអំពីបញ្ហានេះក្នុងជំនួបខាងមុខក្នុងពេលដែល
អនុប្រធានរបស់ CNRP លោក គឹម សុខា វិលត្រឡប់មកប្រទេសវិញបន្ទាប់
ពីដំណើរទស្សនកិច្ចនៅអាមេរិកនាចុងខែ មេសា ឆ្នាំ ២០១៤ ។ សេចក្តីថ្លែង
ការរបស់ប្រធាន គណៈបក្ស CNRP ត្រូវបាននាំចេញ បន្ទាប់ពីមានព័ត៌មាន
ដែលបានឲ្យដឹងថា៖ លោក សម រង្ស៊ី និង នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច
តេជោ ហ៊ុន សែន នាថ្ងៃទី ៩ មេសាបានឯកភាពអំពីគោលការណ៍ផែនការ
រៀបចំការបោះឆ្នោតថ្មីមួយ និងដាក់ជូនព្រះកុរណាព្រះបាទនរោត្តមសីហុមនី
ក្នុងថ្ងៃទី ១១ មេសា៕