CNN ឧទ្ទេសនាមអំពីទេសចរណ៍កោះសមុទ្រ Nha Trang

Chia sẻ
(VOVWORLD) -ទីភ្នាក់ងារសារព័ត៌មាន CNN ទើបនឹងបានឧទ្ទេសនាមដល់ភ្ញៀវទេសចរនូវទីតាំងទេសចរណ៍កោះសមុទ្រដ៏ស្រស់បំព្រង និងទាក់ទាញចំនួន ៣ នៅវៀតណាមរួមមាន Nha Trang  Phu Quoc និង Con Dao ។
CNN ឧទ្ទេសនាមអំពីទេសចរណ៍កោះសមុទ្រ Nha Trang - ảnh 1CNN ឧទ្ទេសនាមអំពីទេសចរណ៍កោះសមុទ្រ Nha Trang 

ទីភ្នាក់ងារសារព័ត៌មាន CNN ទើបនឹងបានឧទ្ទេសនាមដល់ភ្ញៀវទេសចរនូវទីតាំងទេសចរណ៍កោះសមុទ្រដ៏ស្រស់បំព្រង និងទាក់ទាញចំនួន ៣ នៅវៀតណាមរួមមាន Nha Trang  Phu Quoc និង Con Dao ។ នៅទីក្រុង Nha Trang នោះ CNN បានឧទ្ទេសនាមអំពីទីតាំងជាច្រើនដូចជា សមុទ្រ Nha Trang  Whale Island Resort  Vinpearl Land Nha Trang និង Six Senses Ninh Van Bay ជាដើម។ ជាពិសេស CNN បានសង្កត់ធ្ងន់ទៅលើការផ្លាស់ប្ដូរថ្មី និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅទីក្រុងសមុទ្រ Nha Trang ហើយបានក្លាយជាទីកន្លែងទេសចរណ៍ដ៏ប្រណិត លំដាប់អន្តរជាតិ។ Vinpearl Land Nha Trang ដែលស្ថិតនៅលើកោះ Hon Tre គឺជាជម្រើសសមស្របសម្រាប់គ្រួសារ។ នេះគឺជាឋានសួគ៌កម្សាន្តលំដាប់អន្តរជាតិ ហើយច្បាស់ជានឹងនាំមកជូនភ្ញៀវទេសចរនូវភាពសប្បាយរីករាយដ៏អស្ចារ្យផងដែរ៕

ប្រតិកម្មទៅវិញ