កិច្ចប្រជុំកំពូលលើកទី ៥ ស្ដីពីការរួមសហការគ្នាធ្វើសកម្មភាព និងរាល់វិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) |
នាថ្ងៃទី ១៥ ខែ មិថុនា កិច្ចប្រជុំកំពូលលើកទី ៥ ស្ដីពីការរួមសហការគ្នាធ្វើសកម្មភាព និងរាល់វិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) បានបិទបញ្ចប់នៅទីក្រុង Dushanbe នៃប្រទេស Tajikistan ព្រមទាំងអនុម័តលើសេចក្ដីថ្លែងការណ៍រួម ដោយសង្កត់ធ្ងន់អំពីការប្រឆាំងជំទាស់នឹងការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា។
សេចក្ដីថ្លែងការណ៍នេះបានចែងថា "យើងខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង ឬកិច្ចការបរទេសរបស់ប្រទេសនានា។ យើងខ្ញុំបញ្ជាក់សាជាថ្មីថាគ្មានប្រទេស ឬក្រុមប្រទេសណាមួយ ដោយមិនថាមូលហេតុណា មានសិទ្ធិជ្រៀតជ្រែកដោយផ្ទាល់ ឬដោយប្រយោលទៅក្នុងកិច្ចការផ្ទៃក្នុង ឬកិច្ចការបរទេសរបស់ប្រទេសណាមួយ សំដៅផ្លាស់ ប្ដូររដ្ឋាភិបាលស្របច្បាប់ឡើយ"៕