Cao Bang បើកសម្ភោធន៍ក្រុមព័ត៌មានកិច្ចការបរទេស Thac Ban Gioc។

Theo VOV -
Chia sẻ
VOV-គំរោងការក្រុមព័ត៌មានកិច្ចការបរទេស Thac Ban Gioc ស្ថិតក្នុងគំរោងការ “បង្កើន​ខ្លឹមសារព័ត៌មានផ្សព្វផ្សាយអំពីមូលដ្ឋានព្រៃភ្នំដំបន់ឆ្ងាយដាច់ស្រយាលព្រំដែន​និងកោះសមុទ្រឆ្នាំ២០១២”

Cao Bang បើកសម្ភោធន៍ក្រុមព័ត៌មានកិច្ចការបរទេស Thac Ban Gioc។ - ảnh 1
Cao Bang បើកសម្ភោធន៍ក្រុមព័ត៌មានកិច្ចការបរទេស Thac Ban Gioc។ (vietnamnet)



        VOV-នាថ្ងៃទី២៣សីហា ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបាន
រៀបចំ​ពិធី​បើកសម្ភោធន៍ក្រុមព័ត៌មានកិច្ចការបរទេស​ Thac Ban Gioc ខេត្ត Cao
Bang។ គំរោងការក្រុមព័ត៌មានកិច្ចការបរទេស Thac Ban Gioc ស្ថិតក្នុងគំរោងការ
“បង្កើន​ខ្លឹមសារព័ត៌មានផ្សព្វផ្សាយអំពីមូលដ្ឋានព្រៃភ្នំដំបន់ឆ្ងាយដាច់ស្រយាល
ព្រំដែន​និងកោះសមុទ្រឆ្នាំ២០១២” ដោយក្រសួងព័ត៌មាននិងផ្សព្វផ្សាយ​បញ្ជា
ការដ្ឋានកង​ទ័ព​ការពារព្រំដែនសហការជាមួយខេត្ត Cao Bang អនុវត្ត។ ក្រោយ
ពិធីបើក​សម្ភោធន៍​និងទទួលក្រុមព័ត៌មានកិច្ចការបរទេស​ Thac Ban Gioc ខេត្ត​
Cao Bang បានបញ្ជាផ្នែកទាក់ទិននានាសហការជាមួយកងទ័ពការពារព្រំដែន
កសាងបែបបទសហការឃោសនា ពង្រីកប្រសិទ្ធភាពក្រុមព័ត៌មានកិច្ចការ
បរទេសក្នុងការការពារ​អធិបតេយ្យភាពសន្តិសុខព្រំដែន ក៏ដូចជាផ្សព្វផ្សាយ
ឧទ្ទេសនាមសក្តនុភាព​ប្រទេសជាតិមនុស្សវៀតណាមជាមួយមិត្តភក្តិពិភពលោក៕

ប្រតិកម្មទៅវិញ