BRICS អំពាវនាវឲ្យកែទម្រង់អ.ស.បនិងក្រុមប្រឹក្សាអ.ស.ប

Chia sẻ
(VOVWORLD) - ក្នុងថ្ងៃធ្វើការដំបូងនៃសន្និសីទកំពូលក្រុមមហាអំណាចសេដ្ឋកិច្ចថ្មី (BRICS - រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូង) ដែលប្រព្រឹត្ត ទៅនៅប្រទេសចិននោះ ថ្នាក់ដឹកនាំក្រុមប្រទេសនេះបានអំពាវនាវឲ្យកែទម្រង់ អ.ស.បនិងក្រុមប្រឹក្សាអ.ស.ប សំដៅបង្កើនតំណាងមកពីប្រទេសកំពុង អភិវឌ្ឍន៍។
BRICS អំពាវនាវឲ្យកែទម្រង់អ.ស.បនិងក្រុមប្រឹក្សាអ.ស.ប - ảnh 1 ថ្នាក់ដឹកនាំក្រុម BRICS (រូបថត៖ AFP/TTXVN)

(VOVworld) - ក្នុងថ្ងៃធ្វើការដំបូងនៃសន្និសីទកំពូលក្រុមមហាអំណាចសេដ្ឋកិច្ចថ្មី (BRICS - រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូង) ដែលប្រព្រឹត្ត ទៅនៅប្រទេសចិននោះ ថ្នាក់ដឹកនាំក្រុមប្រទេសនេះបានអំពាវនាវឲ្យកែទម្រង់ អ.ស.បនិងក្រុមប្រឹក្សាអ.ស.ប សំដៅបង្កើនតំណាងមកពីប្រទេសកំពុង អភិវឌ្ឍន៍។ ក្នុងសេចក្ដីថ្លែងការណ៍រួម ថ្នាក់ដឹកនាំ BRICS នានាចាត់ទុកថា ចាំបាច់ត្រូវកែទម្រង់យ៉ាងពេញលេញអ.ស.បនិងក្រុមប្រឹក្សាអ.ស.ប តាមទិស បង្កើនតំណាងនៃខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ សំដៅលើកកំពស់ប្រសិទ្ធភាពនៃ យន្តការនេះ តាមនោះអាចទប់ទល់ទាន់ពេលវេលាជាមួយនឹងការសាកល្បងសកល។

        សេចក្ដីថ្លែងការណ៍ពោលខាងលើ ក៏បានឯកភាពលើការបង្កើនកិច្ចសហ ប្រតិបតិ្តការប្រឆាំងលទ្ធិគាំពារពាណិជ្ជកម្មនិងលទ្ធិភេរវកម្ម។ ក្រៅពីនោះ ថ្នាក់ដឹក នាំក្រុម BRICS ក៏បានថ្កោលទោសដោយព្រមៗគ្នាចំពោះករណីសាកល្បង នុយក្លេអែរនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ