|
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖hanoimoi) |
(VOVworld) - នាថ្ងៃទី៣ មេសា ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្ម
សហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាមលោក Bruno Angelet បានធ្វើអធិបតីជំនួប
ប្រាស្រ័យសារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី៦០ទិវាបង្កើត EU និងប្រកាស
សៀវភៅសអំពីអនាគតរបស់ទ្វីបអឺរ៉ុប។នៅទីនេះ ឯកអគ្គរដ្ឋទូតលោក Bruno
Angelet បានសង្កត់ធ្ងន់ថា Brexit នឹងមិនជះឥទ្ធិពលទៅលើដំណើរការចុះហត្ថលេខា
លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងអង្គការនេះនិងវៀតណាមនោះ
ឡើយ។លោក Bruno Angelet ឲ្យដឹងថា FTA រវាង EU និងវៀតណាមបានសំរេច
ហើយកំពុងត្រូវបានពិនិត្យឡើងវិញខាងគតិយុត្ត ព្រមទាំងសង្ឃឹមថា ឯកសារនេះ
នឹងត្រូវបានចុះហត្ថលេខានាចុងឆ្នាំនេះ ហើយចូលជាធរមាននាឆ្នាំក្រោយផង
ដែរ។ដំណើរការចរចារអំពី Brexit គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ឆ្នាំ។ក្នុង
ពេល នោះ នាដើមឆ្នាំក្រោយ EVFTA នឹងចូលជាធរមាន ហើយហេតុដូច្នេះអង់
គ្លេសនឹងនៅតែជាដៃគូក្នុងកិច្ចព្រមព្រៀងនេះ៕