ជាក់ស្តែង ធ្វើអត្ថាធិប្បាយលើ Bloomberg លោក Han Teng Chua សេដ្ឋវិទូនៅ ធនាគារអភិវឌ្ឍន៍សិង្ហបុរី (DBS Bank) បានចាត់ទុកថា សេដ្ឋកិច្ចវៀតណាមកំពុងងើប ឡើងវិញ។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ទំនងជានឹងបន្តកើនឡើង ដោយសារ វៀតណាមនៅតែទាក់ទាញការវិនិយោគក្នុងប៉ុន្មានឆ្នាំខាងមុខ ក្នុងបរិបទដែលក្រុមហ៊ុន ធ្វើពិពិធកម្ម និងកាត់បន្ថយហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់ដោយការពង្រីកប្រតិបត្តិការ ផលិតកម្មនាំចេញទៅកាន់វៀតណាម។ តម្លៃប្រាក់ឈ្នួលប្រកួតប្រជែង បណ្តាញកិច្ច ព្រមព្រៀងពាណិជ្ជកម្មទូលំទូលាយ និងបរិយាកាសធុរកិច្ចអំណោយផល គឺជាគុណ សម្បត្តិសំខាន់ផ្សេងទៀតសម្រាប់សេដ្ឋកិច្ចវៀតណាមផងដែរ។
ទាក់ទងនឹងការព្យាករណ៍អំពីកំណើន Bloomberg បានប្រកាសការស្ទង់មតិថ្មីបំផុត របស់ខ្លួនដែលបង្ហាញថាសេដ្ឋកិច្ចវៀតណាមអាចកើនឡើង ៦,៣% នៅក្នុងត្រីមាសទីមួយ និង ៦,៥% នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ។ កំណើនផលិតផលក្នុងស្រុកសរុបត្រូវបាន ព្យាករណ៍ថា នឹងសម្រេចបាន ៦% នៅឆ្នាំនេះ និង ៦,៤% នៅឆ្នាំក្រោយ។ មជ្ឈដ្ឋានអ្នកវិភាគ ក៏បានព្យាករណ៍ថា អតិផរណារបស់
វៀតណាមនៅឆ្នាំនេះនឹងមានកម្រិត ៣,៥% (ធៀបនឹង កម្រិត ៣% កាលពីឆ្នាំមុន) មុនពេលធ្លាក់ចុះដល់ ៣,២% នៅឆ្នាំក្រោយ៕