Binh Dinh, Phu Yen, Khanh Hoa: តភ្ជាប់ទួរទេសចរណ៍ “ដំណើរទេសចរណ៍តែមួយ គោលដៅ ៣” សម្រាប់ទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ សីហា នៅទីក្រុង Quy Nhon មន្ទីរទេសចរណ៍នៃខេត្ត Binh Dinh, Phu Yen និង Khanh Hoa បានរៀបចំសិក្ខាសាលាស្ដីពី ដំណើរទេសចរណ៍តែមួយគោលដៅ  ៣” ទៅកាន់ខេត្ត Binh Dinh-Phu Yen-Khanh Hoa ដើម្បីបម្រើដល់ ទីផ្សារដែលមានភ្ញៀវទេសចរចិន-កូរ៉េខាងត្បូង-ជប៉ុន។

Binh Dinh, Phu Yen និង Khanh Hoa គឺជាខេត្តចំនួន ៣ ដែលមានលក្ខណៈស្រដៀងគ្នាខាងវប្បធម៌ របៀបរស់នៅ ទំនៀមទម្លាប់ ធនធានធម្មជាតិ អាកាសធាតុ ផលិតផលទេសចរណ៍ និងទីតាំងភូមិសាស្រ្ត ...។ ទាំងនេះគឺជាលក្ខខណ្ឌអំណោយ ផលសម្រាប់ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍទេសចរណ៍។

អត្ថប្រយោជន៍នៃខេត្តឆ្នេរសមុទ្រភាគកណ្តាលប៉ែកខាងត្បូងនេះគឺ ខេត្តទាំងនេះស្ថិតនៅលើផ្លូវទេសចរណ៍ឆ្លងវៀតណាម ដែលមានធនធានទេសចរណ៍សម្បូរបែប។ មូលដ្ឋានត្រូវកំណត់ឱ្យបានច្បាស់លាស់នូវប្រៀបខ្លាំងនៃធនធានធម្មជាតិ និងផលិតផលទេសចរណ៍ពិសេសប្រចាំតំបន់នីមួយៗ ដើម្បីកសាងផលិតផលទេសចរណ៍រួម "ដំណើរទេសចរណ៍តែ ១ គោលដៅ ៣"។  នាពេលខាងមុខ ផ្នែកទេសចរណ៍នៃខេត្តទាំង៣ ត្រូវការបណ្តុះបណ្តាលបុគ្គលិកសេវាកម្មទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ សម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបើកជើងហោះហើរ Charter និងបើកជើងហោះហើរទៅកាន់ទីក្រុងធំៗមួយចំនួននៃប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជា រៀបចំការផ្សព្វផ្សាយ ជំរុញទេសចរណ៍។ លោក Ha Van Sieu អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍បានស្នើឲ្យខេត្តចំនួន៣ គឺ Binh Dinh, Phu Yen និង Khanh Hoa នាពេលឆាប់ៗខាងមុខនេះ តភ្ជាប់និងរៀបចំធនធានទាំងអស់ដើម្បីស្វាគមន៍ភ្ញៀវមកពីប្រទេសចិន កូរ៉េខាងត្បូងនិងជប៉ុន៖

“ខេត្តទាំង៣ សុទ្ធតែមានអាកាសយានដ្ឋានចំនួន ៣ ដែរ ដូច្នេះចាំបាច់ត្រូវតភ្ជាប់ជើងហោះហើរអន្តរជាតិដោយផ្ទាល់ទៅកាន់ខេត្តទាំង៣នេះប្រកបដោយភាពងាយស្រួល។ យើងខ្ញុំសូមស្នើឲ្យភ្នាក់ងារគ្រប់គ្រងទេសចរណ៍នៃមូលដ្ឋានទាំងបីនេះ  ធ្វើការណែនាំដល់ខេត្ត ដើម្បីឲ្យខេត្តអាចជួយឧបត្ថម្ភដល់ក្រុមហ៊ុនអាកាសចរណ៍នៅពេល បើកផ្លូវហោះហើរថ្មី”៕

ប្រតិកម្មទៅវិញ