នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc |
នាយប់ថ្ងៃទី ១៩ កក្ដដា នៅ ខេត្ត Ben Tre ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងមហោស្រព “Ben Tre រួមគ្នាចាប់ផ្ដើមអាជីព” ឆ្នាំ ២០១៧ ដោយប្រធានបទ “ចាប់ផ្ដើមអាជីព - សក្តានុពលនិងឱកាស”។ នៅទីនេះលោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះ ខេត្ត Ben Tre ដែលជាមូលដ្ឋានឈានមុខគេអនុវត្តនូវបណ្ដាសេចក្ដីសម្រេចចិត្តរដ្ឋស្ដីពីការចាប់ផ្ដើមអាជីព អភិវឌ្ឍន៍សហគ្រាស ហើយចាត់ទុកថានេះជាជំហានលោតផ្លោះ។ លោកស្នើឲ្យជំនាន់ក្រោយៗខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក សាកល្បង ហើយរិះរក សិក្សាដើម្បីចាប់ផ្ដើមអាជីព៖
“បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់ជំនាន់ក្រោយៗ ហើយមានបំណងរួមដំណើរជាមួយប្អូនៗ។ ប្អូនមិនត្រឹមតែជាសក្ដានុភាពនៃអនាគត ប្រភពកម្លាំងនាបច្ចុប្បន្នបណ្ណោះទេ ថែមទាំងប្អូនៗជាម្ចាស់នៃប្រទេសជាតិទៀតផង។រដ្ឋាភិបាលនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ប្អូនៗចាប់ផ្ដើមអាជីព។ ប៉ុន្តែ ដើម្បីការចាប់ផ្ដើមអាជីពទទួលបានជោគជ័យគឺផ្អែកលើប្អូនៗ”។
លោក Nguyen Xuan Phuc មានក្ដីជឿជាក់ថា ដោយមានស្មារតីខិតខំប្រឹងប្រែងរៀនសូត្រ ស្រឡាញ់ចូលចិត្តការច្នៃប្រឌិតថ្មីនោះ ជំនាន់វ័យក្មេង Ben Tre នឹងរួមគ្នាបង្កើតឡើងតំបន់សេដ្ឋកិច្ចក្នុងសម័យសន្តិភាព៕