AU អំពានាវលុបចោលបទហាមឃាត់ការធ្វើដំណើរទៅមកដោយអាសន្នរោគ Ebola

Chia sẻ

(VOVworld) – នាថ្ងៃទី ៨ កញ្ញា ក្នុងកិច្ចប្រជុំជាបន្ទាន់
បណ្ដាថ្នាក់ដឹកនាំចំណុះ សហភាពអាហ្វ្រិក (AU) បានអំពានាវលុបចោលបទហាមឃាត់ការធ្វើដំណើរ
ទៅមកដែលត្រូវបានអនុវត្តសំដៅទាប់ស្កាត់ការរីករាល
ដាលរបស់អាសន្នរោគ  Ebola


AU អំពានាវលុបចោលបទហាមឃាត់ការធ្វើដំណើរទៅមកដោយអាសន្នរោគ Ebola - ảnh 1
AU អំពានាវលុបចោលបទហាមឃាត់ការធ្វើដំណើរទៅមកដោយអាសន្នរោគ Ebola
 (Image: vietbao.vn)

(VOVworld) – នាថ្ងៃទី ៨ កញ្ញា ក្នុងកិច្ចប្រជុំជាបន្ទាន់ បណ្ដាថ្នាក់ដឹកនាំចំណុះ
សហភាពអាហ្វ្រិក (AU) បានអំពានាវលុបចោលបទហាមឃាត់ការធ្វើដំណើរ
ទៅមកដែលត្រូវបានអនុវត្តសំដៅទាប់ស្កាត់ការរីករាលដាលរបស់អាសន្នរោគ
 Ebola ទោះបីជា អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា៖ នឹងមាន
ថែមករណីរាប់ពាន់នាក់ទៀតនឹងឆ្លង់​មេរោគនេះនាពេលខាងមុខ។ ថ្លែងមតិក្នុង
កិច្ចប្រជុំដែលត្រូវបានរៀបចំឡើងនៅទីក្រុង Addis Ababa របស់ Ethiopia ប្រធាន
គណៈកម្មាធិការ AU លោកស្រី  Nkosazana Dlamini-Zuma បានចាត់ទុកថា៖ បណ្ដាប្រទេសជាសមាជិក AU គប្បីលុបចោលបទ ហាមឃាត់ដំណើរទៅមកទាំង
ស្រុងដើម្បីចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែ ត្រូវអនុវត្តយ៉ាងម៉ត់ចត់
យន្តការឃ្លាំមើលអាសន្នរោគដោយសមស្រប។ តាមការព្រមានរបស់មជ្ឈដ្ឋាន
អ្នកជំនាញការបានឲ្យដឹងថា៖ បទហាមឃាត់ការធ្វើដំណើរទៅមកនៅបណ្ដាប្រទេស
អាហ្វ្រិកខាងលិចកំពុងបង្ករថែមការលំបាក់សំរាប់ទ្វីបនេះរារាំងសកម្មភាពជួយ
ឧបត្ថម្ភសុខភិបាលនៅតំបន់ឆ្លងអាសន្នរោគ Ebola។

នាថ្ងៃដ៏ដែល រដ្ឋាភិបាល Liberia បានលុបចោលបទហាមឃាត់ចំពោះទីរួមស្រុក
Dolo ព្រមទាំង ប្រកាសបន្ធូស្រាលបទហាមឃាត់នេះនាយប់នៅទីនេះដែរ។
ក្នុងកាលៈទេ

សៈនោះ នាថ្ងៃទី ៨ កញ្ញា ក្រសួងការពារប្រទេសអាមេរិកនឹងបញ្ជូនពេទ្យយោធា មួយទៅកាន់ Liberia៕

ប្រតិកម្មទៅវិញ