AU មានគោលបំណងឆ្ពោះទៅបើកដំណើរការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាហ្រ្វិក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៤ ខែតុលា សហភាពអាហ្វ្រិក ( AU) បានជំរុញឱ្យប្រទេសជាសមាជិកដកចេញជាបន្ទាន់នូវរបាំងមិនមែនពន្ធគយក្នុងពាណិជ្ជកម្មផ្ទៃក្នុងតំបន់ ដើម្បីជំរុញការធ្វើឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាហ្វ្រិក (AfCFTA) ដែលគេរំពឹងថានឹងចូលជាធរមាននៅខែមករាឆ្នាំ ២០២១ ។
AU មានគោលបំណងឆ្ពោះទៅបើកដំណើរការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាហ្រ្វិក - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ AU)

ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃដដែលនោះ សហភាពនេះដែលមានទីស្នាក់ការប្រចាំនៅរដ្ឋធានី Addis Ababa របស់ប្រទេសអេត្យូពី បានឲ្យដឹងថា ទោះបីប្រទេសសមាជិកភាគច្រើនយល់ច្បាស់អំពីផលប៉ះពាល់អវិជ្ជមាននៃរបាំងមិនមែនពន្ធគយ ទៅលើពាណិជ្ជកម្មក្នុងតំបន់ក៏ដោយ ប៉ុន្តែប្រទេសភាគច្រើនមិនទាន់បានផ្តល់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាទាំងនេះទេ។

ប្រមុខគណៈកម្មការពាណិជ្ជកម្មនិងឧស្សាហកម្មរបស់ AU លោក Albert Muchanga បានចង្អុលបង្ហាញថា ប្រសិនបើប្រទេសនានា មិនអាចដោះស្រាយស្ថានភាពនាបច្ចុប្បន្ននេះឲ្យបានចប់សព្វគ្រប់នោះ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចាត់ទុកថាមានទ្រង់ទ្រាយដ៏ធំបំផុតរបស់ពិភពលោកនេះ នឹងជួបការលំបាកលំបិនជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ