AU ពន្យារពេលឲ្យកងទ័ពស៊ូដង់ផ្ទេរអំណាចបន្ទាប់ពីរដ្ឋប្រហារ

Chia sẻ
(VOVWORLD) -  នាថ្ងៃទី ១ ខែឧសភា សហភាពអាហ្រ្វិក (AU) បានពន្យារពេល ៦០ ថ្ងៃបន្ថែមទៀតសម្រាប់កងកម្លាំងយោធាកាន់អំណាចនៅប្រទេសស៊ូដង់ ដើម្បីផ្ទេរអំណាចទៅរដ្ឋអំណាចស៊ីវិលមួយ ប្រសិនបើមិនចង់ប្រឈមមុខនឹងការព្យួរ       ឋានៈជាសមាជិក។ មុននេះ យោធាបានមិនអើពើនឹងកាលកំណត់ដែលបាន       ផ្តល់ឱ្យដោយសហភាពអាហ្រ្វិកនោះឡើយ។
AU ពន្យារពេលឲ្យកងទ័ពស៊ូដង់ផ្ទេរអំណាចបន្ទាប់ពីរដ្ឋប្រហារ - ảnh 1 AU ពន្យារពេលឲ្យកងទ័ពស៊ូដង់ផ្ទេរអំណាចបន្ទាប់ពីរដ្ឋប្រហារ

គួរជម្រាបថាមុននេះសហភាពអាហ្វ្រិកបានគំរាមកំហែងព្យួរច្បាប់        លក្ខន្តិកៈលើសមាជិករបស់ស៊ូដង់ បន្ទាប់ពីយោធាប្រទេសនេះធ្វើរដ្ឋប្រហារផ្តួលរលំប្រធានាធិបតីលោក Omar al- Bashir ក្រោយរយៈពេលជិត ៣ ទសវត្សរ៍នៃការកាន់អំណាច ហើយអនុញ្ញាតឲ្យកងកម្លាំងកងទ័ពប្រទេសនេះពន្យារពេល       រយៈពេល ១៥ ថ្ងៃទៀតដើម្បីផ្ទេរអំណាចចាប់ពីថ្ងៃទី ១៥ ខែមេសាផងដែរ៕

ប្រតិកម្មទៅវិញ