AU គាំទ្រការជំរុញដំណើការចរចាររវាងភាគីនានានៅលីប៊ី

Chia sẻ
(VOVWORLD) - នាថ្ងៃទី២ កក្កដា ប្រធានគណៈកម្មាធិការសម្ព័ន្ធភាពអាហ្វ្រិក (AU) លោក Moussa Faki Mahamat បានសំដែងការគាំទ្រចំពោះដំណើការចរចាររវាង ភាគីនានានៅលីប៊ី។
AU គាំទ្រការជំរុញដំណើការចរចាររវាងភាគីនានានៅលីប៊ី - ảnh 1 ទិដ្ឋភាពក្រោយពីករណីប្រយុទ្ធគ្នានៅរដ្ឋធានី Tripoli របស់លីប៊ី (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី២ កក្កដា ប្រធានគណៈកម្មាធិការសម្ព័ន្ធភាពអាហ្វ្រិក (AU) លោក Moussa Faki Mahamat បានសំដែងការគាំទ្រចំពោះដំណើការចរចាររវាង ភាគីនានានៅលីប៊ី។អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាន់ខ្ពស់ AU នៅ Ethiopia លោក Moussa Faki Mahamat អះអាងថា មានត្រឹមតែកិច្ច សន្ទនាខាងនយោបាយនិងការចរចារដ៏ស្មោះត្រង់ទើបនាំទៅដំណោះស្រាយ សំរាប់ភាពជាប់គាំងខាងនយោបាយក៏ដូចជាវិបត្តិនៅលីប៊ីប៉ុណ្ណោះ។AU នឹង ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីអនុវត្តប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងនយោបាយ តាមនោះរួមចំណែកបង្កើនថែមទៀតការជឿទុកចិត្តគ្នារវាង ភាគីនានានៅលីប៊ី៕

ប្រតិកម្មទៅវិញ