ASIAD ១៩៖ ប្រតិភូកីឡាវៀតណាមជាប់ចំណាត់ថ្នាក់ទី ១៥ នៅលើតារាងមេដាយ​

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៩ ខែកញ្ញា គណៈប្រតិភូកីឡាវៀតណាមចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ (ASIAD ១៩) នៅប្រទេសចិន បានបន្តប្រកួតប្រជែងក្នុងកីឡាអត្តពលកម្ម និងបាញ់កាំភ្លើង។ 
ASIAD ១៩៖ ប្រតិភូកីឡាវៀតណាមជាប់ចំណាត់ថ្នាក់ទី ១៥ នៅលើតារាងមេដាយ​ - ảnh 1 កីឡាករហែលទឹក Nguyen Huy Hoang បានដណ្ដើមមេដាយសំរឹទ្ធនៅ ASIAD ១៩ ដោយឈ្នះសំបុត្រចូលរួមអូឡាំពិកទីក្រុងប៉ារីស។ រូបថត៖ Bui Luong/VOV

វិញ្ញាសារនៃកីឡាអត្តពលកម្មដែលបានប្រកួតក្នុងព្រឹត្តិការណ៍ Asiad ១៩ នាថ្ងៃនេះ ភាគច្រើនជាវគ្គជម្រុះ។ ក្នុងនោះវៀតណាមនឹងមានអត្តពលិកចំនួន៣រូបចូលរួមប្រកួត។ លើសពីនេះ កីឡាវាយកូនឃ្លីលើតុ និង eSport ក៏បន្តប្រកួតប្រជែង ដោយមានការចូលរួមពីអត្តពលិកវៀតណាមជាច្រើនរូបផងដែរ។

មុននោះ កាលពីថ្ងៃទី ២៨ ខែកញ្ញា កីឡាករបាញ់កាំភ្លើង Pham Quang Huy បានឈ្នះមេដាយមាសយ៉ាងអស្ចារ្យក្នុងការប្រកួតបាញ់ កាំភ្លើងខ្លីខ្យល់ ចម្ងាយ ១០ ម៉ែត្របុរស។ មេដាយមាសរបស់ Pham Quang Huy គឺជាកម្លាំងចលករសម្រាប់ប្រតិភូកីឡាវៀតណាម ខណៈដែលភ្លាមៗបន្ទាប់នោះ អត្តពលិក Nguyen Van Khanh Phong បានឈ្នះមេដាយប្រាក់កីឡាកាយសម្ព័ន្ធ។ គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកញ្ញា ប្រតិភូកីឡាវៀតណាមជាប់ចំណាត់ថ្នាក់ទី ១៥ លើតារាងមេដាយ ដោយទទួលបានមេដាយមាស១ គ្រឿង មេដាយប្រាក់២ គ្រឿង និងមេដាយសំរឹទ្ធ១១គ្រឿង៕

ប្រតិកម្មទៅវិញ