Duong Thuy Vi ឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាក្បាច់ដាវ និងលំពែង។ រូបថត៖ Bui Luong/VOV |
ក្នុងប្រភេទកីឡាតេក្វាន់ដូ វិញ្ញាសារនារីទម្ងន់៦៧គីឡូក្រាម អ្នកប្រដាល់ Bac Thi Khiem បានយកឈ្នះអ្នកប្រដាល់ Laila Delo (ហ្វីលីពីន) ក្នុងវគ្គ ១/៨ និង Kim Jandi (កូរ៉េខាងត្បូង) វគ្គ៨ក្រុមចុងក្រោយ។ អ្នកប្រដាល់ Bac Thi Khiem ចាញ់កីឡាការិនីនៃប្រទេសម្ចាស់ផ្ទះ Song Jie ក្នុងលទ្ធផល ០-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងទទួលបានមេដាយសំរឹទ្ធ។
មេដាយចំនួន៣ដែលនៅសេសសល់របស់វៀតណាមកាលពីម្សិលមិញបានទៅលើកីឡាវូស៊ូ។ ជាមួយនឹងពិន្ទុសរុប ១៩,៤២៦ អ្នកប្រដាល់ Duong Thuy Vi ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការសម្តែងក្បាច់ដាវនិងលំពែង។ ក្នុងវិញ្ញាសារប្រយុទ្ធ (Sanda) នោះ អ្នកប្រដាល់ពីររូបគឺ Nguyen Thi Thu Thuy និង Hua Van Doan ដណ្តើមបានមេដាយសំរឹទ្ធ។
នៅចុងបញ្ចប់នៃថ្ងៃប្រកួតទី៤ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ២២/២៩ ប្រតិភូកីឡាដែលចូលរួមព្រឹត្តិការណ៍នេះ៕