ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh អញ្ជើញចូលរួមពិធីបើកតាំងពិព័រណ៍ “បម្រែបម្រួលអាកាសធាតុ-ការសាកល្បងនិងឱកាសសហប្រតិបត្តិការអាស៊ី-អឺរ៉ុប” |
អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh បានចាត់ទុកថា សមាជិក ASEM គប្បីសកម្មថែមទៀត សហការយ៉ាងជិតស្និទ្ធថែមទៀត ក្នុងបរិបទដែលបម្រែបម្រួលអាកាសធាតុកំពុងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការកំណត់អនាគតរបស់មនុស្សលោកនិងក្លាយទៅជាការសាកល្បងធំបំផុតនៃយុគសម័យ។ លោក Pham Binh Minh អញ្ជើញមានប្រសាសន៍ថា៖
“អ្វីៗដែលអង្គសន្និសីទលើកយកមកពិភាក្សាលើកនេះក៏ដូចជាគោលគំនិត គម្រោងការដែលបានអនុវត្តនាពេលខាងមុខ នឹងជាជំហានត្រៀមរៀបចំសំខាន់ដើម្បីអនុម័តនៅក្នុងសន្និសិទជាន់ខ្ពស់ ASEM លើកទី១២ ដែលនឹងបានប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិកនាពេលខាងមុខ។ ឈលើស្មារតីនោះ ខ្ញុំសង្ឃឹមថា អង្គសន្និសីទនឹងធ្វើការពិភាក្សាជាក់ស្តែង នាំចេញដំណោះស្រាយសម្រាប់រឹតបន្តឹងកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀតរវាងប្រទេសសមាជិក ASEM”។
បន្ទាប់ពីពិធីបើក ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Binh Minh បានអញ្ជើញជាអធិបតីពិធីបើកសម្ពោធការតាំងពិព័រណ៍ “បម្រែបម្រួលអាកាសធាតុ-ការសាកល្បងនិងឱកាសសហប្រតិបត្តិការអាស៊ី-អឺរ៉ុប”៕