ព្រឹត្តិការណ៍នេះត្រូវបានបើកដំណាលគ្នានៅថ្ងៃទី ២២ ខែសីហានៅតាមកន្លែងនានា ដោយពេលវេលាបើកធ្វើឡើងតាមពេលវេលាផ្សេងៗគ្នានៅក្នុងទីតាំងទាំងនេះ។
នៅព្រឹកថ្ងៃទី ២២ ខែសីហា នៅទីលានហ្វឹកហាត់នៃមូលដ្ឋានយោធា Korla ក្នុងតំបន់ស្វយ័ត Xinjiang ប្រទេសចិន ពិធីបើកការប្រកួតកីឡាយោធាអន្តរជាតិ ២០២១ (Army Games ២០២១) បានប្រព្រឹត្តទៅ។ នៅប្រទេសចិនមានវិញ្ញាសារប្រកួតចំនួន ៣ រួមមាន “បរិស្ថានមានសុវត្ថិភាព” “មេឃខៀវ” និង“ ការវាយឆ្មក់”។ ក្រុមគីមីវិទ្យានៃកងទ័ពប្រជាជនវៀតណាមដែលមានកម្មាភិ បាលនិងយុទ្ធជនចំនួន ២០ នាក់នៃកងទ័ពគីមី ចូលរួមប្រកួតប្រជែងក្នុងវិញ្ញាសារ “បរិស្ថានមានសុវត្ថិភាព”។
នេះជាលើកទី ៤ ហើយដែលកងទ័ពប្រជាជនវៀតណាមបានចូលរួមក្នុងការកីឡាកងទ័ពនិងចូលរួមប្រកួតក្នុងវិញ្ញាសារច្រើនបំផុត។ កីឡាកងទ័ពឆ្នាំ ២០២១ គូសសញ្ញាសម្គាល់ថ្មីមួយនៅពេលដែលកងទ័ពប្រជាជនវៀតណាមធ្វើជាម្ចាស់ផ្ទះការប្រកួតលើវិញ្ញាសារពីរ។ នេះក៏ជាលើកដំបូងផងដែរ កងទ័ពជើងទឹកប្រជាជនវៀតណាមបានបញ្ជូននាវាចម្បាំង ០១៥- Tran Hung Dao និង ០១៦- Quang Trung ទៅចូលរួមការប្រកួតប្រជែងដណ្តើមពានរង្វាន់ “Sea Cup” នៅឯកីឡាកងទ័ព៕