AP១១ - ចែករំលែកនិងធ្វើសកម្មភាពដោយ​កម្លាំ​ងរបស់​ចលនាសកល រួមដៃគ្នា​ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ

Chia sẻ
(VOVWORLD) - តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺជាតំបន់ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ ជាងទ្វីបដទៃទៀត។ ដូច្នេះហើយ កិច្ចសហប្រតិបត្តិការ ការចែករំលែក និងធ្វើសកម្មភាពដោយកម្លាំងនៃចលនាសកលមួយ មានសារៈសំខាន់ជាងពេលណាៗទាំងអស់។ 

នេះគឺជាមតិរួមរបស់គណៈប្រតិភូវៀតណាម និងអន្តរជាតិដែលចូលរួមសន្និសីទកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអាស៊ីប៉ាស៊ីហ្វិក លើកទី ២២ (AP១១) ដែលបានបើកនាថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

AP១១ - ចែករំលែកនិងធ្វើសកម្មភាពដោយ​កម្លាំ​ងរបស់​ចលនាសកល រួមដៃគ្នា​ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ - ảnh 1លោក Abdullah Alrwally តំណាងសមាគមកាកបាទក្រហមអារ៉ាប៊ីសាអូឌីត

ដោយវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃសន្និសីទ AP១១ នៅប្រទេសវៀតណាមថា “ត្រៀមខ្លួនរួចជាស្រេចនៅចំពោះមុខគ្រោះមហន្តរាយ” ពិតជាសមស្របទៅនឹងបរិបទនាបច្ចុប្បន្ន លោក Abdullah Alrwally សមាគមកាកបាទក្រហមអារ៉ាប៊ីសាអូឌីតបានមានប្រសាសន៍ថា៖ “ប្រធានបទនៃសន្និសីទលើកនេះ គឺទាក់ទងនឹងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនិងសោកនាដកម្ម។ ខ្ញុំគិតថាប្រធានបទនេះមានសារៈសំខាន់និងមានអត្ថន័យណាស់នៅពេលនិយាយអំពីគ្រោះមហន្តរាយធម្មជាតិ និងសោកនាដកម្មដោយមនុស្ស ជាពិសេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សំខាន់ជាងនេះទៅទៀត សន្និសីទបានចែករំលែកបទពិសោធន៍ក្នុងការរៀបចំនិងឆ្លើយតបទៅនឹងគ្រោះមហន្តរាយនិងហានិភ័យនៃគ្រោះធម្មជាតិក្នុងចំណោមសហការីនៅទូទាំងទ្វីបអាស៊ី»។

AP១១ - ចែករំលែកនិងធ្វើសកម្មភាពដោយ​កម្លាំ​ងរបស់​ចលនាសកល រួមដៃគ្នា​ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ - ảnh 2លោក Mai Le Thuoc ប្រធានកាកបាទក្រហមខេត្ត Ha Tinh ។

លោក Mai Le Thuoc ប្រធានកាកបាទក្រហមខេត្ត Ha Tinh ដែលជាតំបន់តែងតែទទួលរងនូវហានិភ័យនិងគ្រោះធម្មជាតិជាច្រើនបានអះអាងថា សន្និសីទនេះគឺជាឱកាសជាក់ស្តែងសម្រាប់តំបន់ ដើម្បីផ្ទៀងស្តាប់និងចែករំលែកបទពិសោធន៍នៅក្នុងការគ្រប់គ្រងហានិភ័យនៃគ្រោះធម្មជាតិ គ្រោះសោកនាដកម្ម និងការសង្គ្រោះមនុស្សធម៌៖ « ក្នុងរយៈពេលកន្លងមក កាកបាទក្រហមអន្តរជាតិតែងតែអមដំណើរជាមួយកាកបាទក្រហមវៀតណាមក្នុងដំណើរការអនុវត្តកម្មវិធីនិងគម្រោង ជាពិសេសគម្រោងស្តីពីការបង្ការគ្រោះមហន្តរាយធម្មជាតិនៅតំបន់ទីក្រុង និងជនបទ។ គម្រោងទាំងនេះជួយកាកបាទក្រហមខេត្តនានាក្នុងប្រទេសវៀតណាមមានជំនាញឆ្លើយតបកាន់តែច្រើន ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់។ យើងសង្ឃឹមថានៅក្នុងសន្និសីទនេះ យើងនឹងបន្តទទួលបានការគាំទ្រ។ សម្របសម្រួលរវាងសមាគមជាតិ ដើម្បីរួមគ្នាកាត់បន្ថយផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃគ្រោះធម្មជាតិមកលើសហគមន៍”។

គណៈប្រតិភូអន្តរជាតិជាច្រើនបានស្ងើចសរសើរចំពោះការងាររៀបចំ ខ្លឹមសាររបៀបវារៈ និងមិត្តភាព និងបដិសណ្ឋារកិច្ចរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម។

ប្រតិកម្មទៅវិញ