នេះគឺជាការស៊ើបអង្កេតលើកដំបូងនៅក្រោម DMA ដែលបានចូលជាធរមាននៅដើមខែមីនានេះ ដើម្បីការពារក្រុមហ៊ុនបច្ចេកវិទ្យា “យក្ស” ពីការគ្រប់គ្រងទីផ្សារឌីជីថល។
នៅក្នុងសេចក្តីប្រកាសមួយ គណៈកម្មការអឺរ៉ុប (EC) បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិជ្ជាខាងលើមិនបានអនុវត្តតាមបទប្បញ្ញត្តិរបស់ DMA ប្រកបដោយប្រសិទ្ធភាពនោះទេ។ ដូច្នេះ ការស៊ើបអង្កេតមានគោលបំណងវាយតម្លៃថាតើ Google និង Apple កំពុងអនុវត្តតាមបទប្បញ្ញត្តិរបស់ DMA ដែលតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអនុញ្ញាតឱ្យអ្នកបង្កើតកម្មវិធី ណែនាំអ្នកប្រើប្រាស់ទៅកាន់កម្មវិធី ឬ App ដែលមាននៅខាងក្រៅវេទិការបស់ពួកគេឬអត់។ លើសពីនេះ EC ក៏កំពុងស៊ើបអង្កេតថា តើ Apple បានអនុវត្តតាមបទប្បញ្ញត្តិក្នុងការអនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone ផ្លាស់ប្តូរកម្មវិធីរុករកតាមអ៊ីនធឺណែតបានយ៉ាងងាយស្រួលដែរឬទេ។ បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាខាងលើមិនទាន់ធ្វើប្រតិកម្មណាមួយទេ៕