ទិដ្ឋភាពនៅសម័យប្រជុំពិភាក្សារបស់ SOM APEC។ (រូបថត៖ VOV) |
ឆ្លើយសំណួរ របស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់សម័យប្រជុំ SOM លោក Thani Thongphakdi ប្រធាន SOM APEC ឆ្នាំ ២០២២ បានបញ្ជាក់ថា៖ “ខ្ញុំមានមោទនភាពដោយអាចនិយាយបានថា ប្រទេសថៃបានដឹកនាំនាវា APEC ឆ្លងកាត់ឆ្នាំ ២០២២ ជាមួយនឹងករណីពិសេស ហើយឥឡូវនេះយើងជិតដល់ទីបញ្ចប់ ហើយ។ ខ្ញុំសង្ឃឹមថា APEC ២០២២ នឹងត្រូវបានចងចាំជាពេលវេលាដែលតំបន់ទាំង មូលបានរួមគ្នាស្ដារឡើងវិញយ៉ាងខ្លាំងក្លាក្រោយពីជំងឺរាតត្បាត ជាពេលវេលាដែល យើងតភ្ជាប់ពាណិជ្ជកម្ម និងទេសចរណ៍ឡើងវិញ ជាពេលវេលាដែលយើងបាន សម្រេចចិត្តផ្តោតលើផលប្រយោជន៍ និងសេចក្តីប្រាថ្នារួម ដើម្បីជំរុញកិច្ចសហប្រតិ បត្តិការ ដើម្បីវិបុលភាពរបស់ប្រជាជន និងមនុស្សជំនាន់ក្រោយ”។ “គោលដៅទីក្រុងបាងកក” អំពីគំរូសេដ្ឋកិច្ច BCG ត្រូវបានគេរំពឹងថានឹងក្លាយទៅ ជាការបំផុសគំនិតសម្រាប់ខឿនសេដ្ឋកិច្ចសមាជិក APEC ទាំងអស់ ដើម្បីចាប់ផ្តើមការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ឆ្ពោះទៅរកគំរូសេដ្ឋកិច្ចកាន់តែមានចីរភាព៕