APEC ២០១៧៖ឧទ្ទេសនាមលក្ខណៈវប្បធម៌របស់វៀតណាមជាមួយភ្ញៀវអន្តរជាតិ

Chia sẻ
(VOVworld)-ក្នុងអំឡុងពេលប្រព្រឹត្តទៅសន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (SOM 1) នៅទីក្រុង Nha Trang ចាប់ពីថ្ងៃទី១៨កុម្ភៈដល់ថ្ងៃទី៣មិនានោះ មន្ទីវប្ប ធម៌កីឡាខេត្ត Khanh Hoa 
APEC ២០១៧៖ឧទ្ទេសនាមលក្ខណៈវប្បធម៌របស់វៀតណាមជាមួយភ្ញៀវអន្តរជាតិ - ảnh 1
តំណាងនានាអញ្ជើញទៅទស្សនាប្រាសាទ Thap Ba Ponagar (រូបថតៈ Tiên Minh/TTXVN)

(VOVworld)-ក្នុងអំឡុងពេលប្រព្រឹត្តទៅសន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី១
 (SOM 1) នៅទីក្រុង Nha Trang ចាប់ពីថ្ងៃទី១៨កុម្ភៈដល់ថ្ងៃទី៣មិនានោះ មន្ទីវប្ប
ធម៌កីឡាខេត្ត Khanh Hoa បានរៀបចំការតាំងពិព័រណ៍រូបថតសិល្បៈក្រោមប្រធាន
បទ “សម្រស់របស់ទឹកដីនិងមនុស្ស Khanh Hoa រួមទាំងបណ្តាខេត្តប៉ែកខាង​ត្បូង
ភាគកណ្តាលវៀតណាម”។​នេះជាសកម្មភាពជាក់ស្តែង ដើម្បីជួយឲ្យតំណាង
អន្តរជាតិស្គាល់តំបន់ដីមួយមានទេសភាពដ៏ស្រស់ស្អាត ជីវភាពវប្បធន៌ពហុបែប
 ពោរពេញទៅ ដោយអត្តសញ្ញាណជាតិវៀតណាម។

        ខេត្ត Khanh Hoa ក៏បានជ្រើសរើសរមណីដ្ឋានទស្សនាមួយចំនួនក្នុងតំបន់
សម្រាប់ ឧទ្ទេសនាមជាមួយតំណាងចូលរួមសន្និសីទនានាផងដែរ។ ក្នុងនោះ
ប្រាសាទThap Ba Ponagar ជាសំណង់ ចំប៉ាបុរាណមានអាយុកាល ១.២០០ឆ្នាំ
និង Hon Chong ជា វាលថ្មធម្មជាតិបង្កើតឡើងទេសភាពមនោរម្យក្បែរឈូង
សមុទ្រ Nha Trang ។ ទាំង អស់នេះជារមណីដ្ឋានល្បីឈ្មោះរបស់ខេត្ត Khanh Hoa
 ដែលជារៀងរាល់ឆ្នាំបាន ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិច្រើនកុះករ
មកទស្សនាផងដែរ៕

ប្រតិកម្មទៅវិញ