ទិដ្ឋភាពនៃកិច្ចសន្ទនារបស់ក្រុម HWG (រូបថត៖VOV) |
(VOVworld) - ក្នុងក្របខ័ណ្ឌសន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី៣ (SOM ៣) និងកិច្ចប្រជុំទាក់ទិននានានៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម នា រសៀលថ្ងៃទី២២ សីហា ក្រុមការងារសុខា ភិបាល APEC (HWG) បានរៀបចំកិច្ច សន្ទនាគោលនយោបាយស្ដីពី “ការបង្កើនការងារបង្ការប្រឆាំងជំងឺរបេងនិងរបេង ស៊ាំនឹងថ្នាំនៅតំបន់ APEC”។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល វៀតណាមលោក Pham Le Tuan បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានទសវត្សកន្លងទៅ វៀតណាមដណ្ដើមបានសមិទ្ធិជាច្រើនក្នុងការងារបង្ការប្រឆាំងជំងឺរបេង។ វៀត ណាមជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោម ខឿនសេដ្ឋកិច្ចសរុប៩ដែលដណ្ដើមបានគោលដៅស្នូលទាំង៣ស្ដីពីការកាត់បន្ថយករណីឆ្លងជំងឺរបេង ហើយជាខឿន សេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចសរុប៣ដែលអនុវត្តប្រកបដោយប្រសិទ្ធភាពយុទ្ធសាស្ត្របង្ការប្រឆាំងជំងឺរបេងរបស់ WHO៕