APEC ២០១៧៖ សារព័ត៌មានសឹង្ហបុរីវាយតំលៃខ្ពស់ចំពោះបុព្វហេតុផ្លាស់ប្តូរថ្មីរបស់វៀតណាម

Chia sẻ
(VOVWORLD) - វាយតំលៃខ្ពស់ចំពោះជោគជ័យនៃសប្តាហ៍ជាន់ខ្ពស់វេទិកាសហប្រតិ បត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក APEC ឆ្នាំ ២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម នាពេលថ្មីៗនេះ សារព័ត៌មានសឹង្ហបុរីដូចជាកសែត  Lianhe Zaobao របស់សឹង្ហបុរី នាថ្ងៃទី ២១ វិច្ឆិកា សង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលកន្លងទៅ ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមទទួលបានជាង ៧% ឈរនៅលំដាប់ថ្នាក់ជួរ មុខនៅតំបន់អាស៊ីអាគ្នេយ៍និងទ្វីបអាស៊ី។ 
APEC ២០១៧៖ សារព័ត៌មានសឹង្ហបុរីវាយតំលៃខ្ពស់ចំពោះបុព្វហេតុផ្លាស់ប្តូរថ្មីរបស់វៀតណាម - ảnh 1 APEC ២០១៧៖ សារព័ត៌មានសឹង្ហបុរីវាយតំលៃខ្ពស់ចំពោះបុព្វហេតុផ្លាស់ប្តូរថ្មីរបស់វៀតណាម

(VOVworld) – វាយតំលៃខ្ពស់ចំពោះជោគជ័យនៃសប្តាហ៍ជាន់ខ្ពស់វេទិកាសហប្រតិ បត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក APEC ឆ្នាំ ២០១៧ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម នាពេលថ្មីៗនេះ សារព័ត៌មានសឹង្ហបុរីដូចជាកសែត  Lianhe Zaobao របស់សឹង្ហបុរី នាថ្ងៃទី ២១ វិច្ឆិកា សង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលកន្លងទៅ ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមទទួលបានជាង ៧% ឈរនៅលំដាប់ថ្នាក់ជួរ មុខនៅតំបន់អាស៊ីអាគ្នេយ៍និងទ្វីបអាស៊ី។ តាមអ្នកនិពន្ធថា៖ ដោយមានការរៀបចំសប្តាហ៍ជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ ប្រកបដោយជោគជ័យនៅ ទីក្រុង Da Nang នោះវៀតណាមបានឧទ្ទេសនាមដល់មិត្តភាក្តិអន្តរជាតិនូវរូបភាពនៃទីក្រុង  Da Nang រស់រវើកនិងអភិវឌ្ឍន៍។ នេះក៏ជារូបភាពរបស់វៀតណាមរួមជាមួយស្នាដៃទទួលបានក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីជាពិសេសក្នុងអំឡុង ១០ ឆ្នាំកន្លងទៅនេះដែរ។ អត្ថបទសរសេរសង្កត់ធ្ងន់ថា៖ ទីក្រុង Da Nang គឺជាបង្អួចដើម្បីសហគមន៍ អន្តរជាតិស្វែងយល់អំពីវៀតណាមព្រមទាំងក៏ជារូបភាពមួយដែលបង្ហាញជាក់ស្តែងបំផុតអំពីស្នាដៃក្នុងការផ្លាស់ប្តូរថ្មីនិងបើកទ្វាររបស់វៀតណាម៕ 

ប្រតិកម្មទៅវិញ