លោក Steward Beck ប្រធាននិងជានាយកប្រតិបត្តិ (CEO) មូលនិធិអាស៊ី-ប៉ាស៊ីហ្វិកកាណាដា (រូបថត៖theglobeandmail.com) |
(VOVworld) - នៅខាងក្រៅសន្និសីទក្រុមប្រឹក្សាពិគ្រោះយោបល់សហគ្រាស APEC លើកទី៣ (ABAC) ដែលប្រព្រឹត្តទៅនាថ្ងៃទី២៦ កក្កដា នៅទីក្រុង Toronto នោះ លោក Steward Beck ប្រធាននិងជានាយកប្រតិបត្តិ (CEO) មូលនិធិអាស៊ី-ប៉ាស៊ីហ្វិកកាណាដា បានឲ្យដឹងថា ប្រទេសសមាជិកនិង CEO សមាជិក APEC នានាបានរួមគ្នាកសាងរបៀបវារៈ ដាក់ចេញសំណើស្ដីពីការផ្លាស់ប្ដូរគោល នយោបាយ សំដៅកែលំអបរិយាកាសធ្វើអាជីវកម្មក្នុងតំបន់ APEC ទាំងមូល ដើម្បីដាក់ជូនថ្នាក់ដឹកនាំAPEC ក្នុងកិច្ចប្រជុំកំពូលនាខែវិច្ឆិកាខាងមុខនៅវៀត ណាម។ លោក Steward Beck គាំទ្រយ៉ាងខ្លាំងចំពោះពាណិជ្ជកម្មអេឡិចត្រូនិក ដោយចាត់ទុកនេះជាមូលដ្ឋានដើម្បីសហគ្រាសធុនតូចនិងមធ្យមផ្លាស់ប្ដូរទំនិញឆ្លងព្រំដែន។បញ្ហានេះនឹងត្រូវបានសមាជិក ABAC លើកយកមកពិភាក្សាជាមួយ ថ្នាក់ដឹកនាំ APEC នាចុងឆ្នាំនេះ សំដៅបញ្ជាក់ថា ពាណិជ្ជកម្មអេឡិចត្រូនិកនឹង បង្កើតឱកាសធំៗសំរាប់កំណើនសេដ្ឋកិច្ច៕