APEC ២០១៧៖ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការប្រឆាំងអំពើពុករលួយ

Chia sẻ
(VOVWORLD) -ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ APEC ២០១៧ លើកទី ៣ (SOM ៣) និងបណ្ដាកិច្ចប្រជុំទាក់ទិននានានៅទីក្រុងហូជីមិញ នាថ្ងៃទី ២២ សីហា ក្រុមការងារស្ដីពីការប្រឆាំងអំពើពុករលួយ និងតម្លាភាព (ACTWG) បានរៀបចំសម័យប្រជុំលើកទី ២៥ ដោយមានការចួលរួមរបស់ខឿនសេដ្ឋកិច្ចជាសមាជិក APEC និងបណ្ដាអង្គការអន្តរជាតិនានា។
APEC ២០១៧៖ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការប្រឆាំងអំពើពុករលួយ - ảnh 1APEC ២០១៧៖ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការប្រឆាំងអំពើពុករលួយ 

ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ APEC ២០១៧ លើកទី ៣ (SOM ៣) និងបណ្ដាកិច្ចប្រជុំទាក់ទិននានានៅទីក្រុងហូជីមិញ នាថ្ងៃទី ២២ សីហា ក្រុមការងារស្ដីពីការប្រឆាំងអំពើពុករលួយ និងតម្លាភាព (ACTWG) បានរៀបចំសម័យប្រជុំលើកទី ២៥ ដោយមានការចួលរួមរបស់ខឿនសេដ្ឋកិច្ចជាសមាជិក APEC និងបណ្ដាអង្គការអន្តរជាតិនានា។ អញ្ជើញថ្លែងមតិបើកសម័យប្រជុំ លោក Nguyen Van Thanh អគ្គអធិការកិច្ចរងរដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ វៀតណាមមានបំណងបន្តទទួលបានការជួយឧបត្ថម្ភ សហប្រតិបត្តិការជាមួយបណ្ដាការពិភាក្សាយ៉ាងស៊ីជម្រៅ ដើម្បីទទួលបានការយល់ស្រពគ្នា ជាពិសេសគឺផែនការដំណាក់កាល ២០១៣ - ២០២០ និង សេចក្តីថ្លែងការណ៍រួមរបស់ក្រុម។

នៅក្នុងសម័យប្រជុំនេះ បញ្ហាមួយចំនួនដែលវៀតណាមបានចែករំលែក និងទទួលបានការយល់ស្រពរបស់បណ្ដាខឿនសេដ្ឋកិច្ចផ្សេងៗដូចជា៖បង្កើនសមត្ថភាពសម្រាប់ស្ថាប័នប្រឆាំងអំពើពុករលួយ និងសកម្មភាពឃោសនានានា។ ក្នុងរយៈពេល ១ ថ្ងៃ អង្គប្រជុំបានផ្ទៀងស្ដាប់របាយការណ៍ស្ដីពីគម្រោងការណ៍បច្ចុប្បន្ន និងសំណើររបស់ក្រុមទាក់ទិននឹងវេទិកាអន្តរជាតិផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ