APEC ២០១៧ ជាឱកាសសម្រាប់វៀតណាមបញ្ជាក់តួនាទីជាមួយពិភពលោក

Chia sẻ
(VOVWORLD) -នាថ្ងៃទី ១៧ តុលា នៅម៉ូស្គូ សហព័ន្ធរុស្ស៊ី មូលនិធិជួយឧបត្ថម្ភស្រាវជ្រាវវិទ្យាសាស្រ្ត "គោលគំនិតថ្មីអាស៊ី - អឺរ៉ុប" បានរួមសហការជាមួយទីភ្នាក់ងារសារព័ត៌មាន Regnum រៀបចំសិក្ខាសាលាតុមូលដោយប្រធានបទ "APEC ២០១៧ ឆ្ពោះទៅវៀតណាម" ។
APEC ២០១៧ ជាឱកាសសម្រាប់វៀតណាមបញ្ជាក់តួនាទីជាមួយពិភពលោក - ảnh 1 APEC ២០១៧ ជាឱកាសសម្រាប់វៀតណាមបញ្ជាក់តួនាទីជាមួយពិភពលោក

នាថ្ងៃទី ១៧ តុលា នៅម៉ូស្គូ សហព័ន្ធរុស្ស៊ី មូលនិធិជួយឧបត្ថម្ភស្រាវជ្រាវវិទ្យាសាស្រ្ត "គោលគំនិតថ្មីអាស៊ី - អឺរ៉ុប" បានរួមសហការជាមួយទីភ្នាក់ងារសារព័ត៌មាន Regnum រៀបចំសិក្ខាសាលាតុមូលដោយប្រធានបទ "APEC ២០១៧ ឆ្ពោះទៅវៀតណាម" ។ អង្គប្រជុំបានពិភាក្សាលើគោលដៅ និងភារកិច្ចនៃវេទិកាសហប្រតិបត្តិការអាស៊ី - ប៉ាស៊ីហ្វិក (APEC) ២០១៧ យថាទស្សន៍អភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម - រុស្ស៊ី និងតួនាទីរបស់រុស្ស៊ីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកក៏ដូចជាតួនាទីរបស់វៀតណាមនៅ លើ ឆាកអន្តរជាតិ និងខឿនសេដ្ឋកិច្ចពិភពលោកផងដែរ។

បញ្ចប់សិក្ខាសាលានេះ អង្គប្រជុំបានអនុម័តលើសេចក្តីសន្និដ្ឋានដោយមានសំណើចំនួន ៣ ដែលលើកច្បាស់ថា៖ វេទិកាសហប្រតិបត្តិការអាស៊ី - ប៉ាស៊ីហ្វិក (APEC) ២០១៧ ប្រព្រឹត្តិទៅនាខែវិច្ឆិកា ឆ្នាំ ២០១៧ នៅវៀតណាមនឹងជាដំណាក់កាលថ្មីសម្រាប់ដំណើរការសមាហរណកម្មអន្តរជាតិ ហើយរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសន្តិសុខសេដ្ឋកិច្ច និងស្ថិរភាពសកលលោក  បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC គប្បីឆ្លៀតយកឱកាសនៅសន្និសីទនេះ ដើម្បីសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ  និងទំនាក់ទំនងយុទ្ធសាស្ត្ររវាងវៀតណាមនិងរុស្ស៊ីគឺជាសមាសភាពសារវន្តមួយក្នុងក្របខ័ណ្ឌ APEC និងគោលនយោបាយឆ្ពោះទៅខាងកើតរបស់រុស្ស៊ី ជាពិសេសគឺនៅអាស៊ីអាគ្នេយ៍។ សេចក្ដីសន្និដ្ឋានបានអះអាងថាសន្និសីទជាន់ខ្ពស់ APEC ឆ្នាំនេះមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសជាច្រើន ជាពិសេសគឺប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Donald Trump គឺបានបង្ហាញតួនាទីរបស់វៀតណាមនៅឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ