Da Nang ត្រៀមជាស្រេចសម្រាប់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ |
សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នៅទីក្រុង Da Nang នេះ ត្រូវបានសង្ឃឹមថា នឹងរួមចំណែកផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀត ណាម។ រហូតមកដល់ពេលនេះ Da Nang បានសម្រេចសឹងតែទាំងអស់ នូវមូល ដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធបំរើសប្តាហ៍ជាន់ខ្ពស់ APEC។ យោងតាមគណៈ កម្មាធិការឃោសនា អប់រំគណៈកម្មាធិការបក្សទីក្រុង Da Nang គឺព្រឹត្តិ ការណ៍សំខាន់នេះ នឹងបង្កើតឱកាស សម្រាប់សហគ្រាសតំបន់ផ្គត់ផ្គងទំនិញ សេវាបំរើសកម្មភាពរបស់ APEC ២០១៧នៅ ទីក្រុង Da Nang ព្រមទាំងផ្សព្វផ្សាយពាណិជ្ជសញ្ញា តភ្ជាប់ជាមួយសហគ្រាសអន្តរ ជាតិ។ រួមជាមួយកគ្នានោះ ជាឱកាសវិនិយោគអភិវឌ្ឍន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង កែលំអរជីវភាពរស់នៅខាងសំភារៈនិងស្មារតីសម្រាប់ប្រជាជន៕