APEC អះអាងថាសមភាពភេទជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងប្រភពធនធានមនុស្ស

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី២៩កញ្ញា នៅទីក្រុង Hue ខេត្ត Thua Thien Hue បានប្រព្រឹត្តទៅជំនួប សន្ទនាគោលនយោបាយជាន់ខ្ពស់ស្តីពីនារីនិងសេដ្ឋកិច្ច ស្ថិតក្នុងក្របខ័ណ្ឌ APEC ដោយមានការចូលរួមរបស់រដ្ឋមន្ត្រី ប្រធានគណៈប្រតិភូនិងតំណាងមកពីប្រទេស ជាសមាជិក APEC មួយចំនួន។ 
APEC អះអាងថាសមភាពភេទជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងប្រភពធនធានមនុស្ស - ảnh 1រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung ថ្លែងមតិក្នុងវេទិកា (រូបថតៈ  Lê Hiếu/VOV) 

នៅក្នុងជំនួបនេះ អង្គប្រជុំបានស្តាប់និង ពិភាក្សាលើរបាយការណ៍សង្ខេបនូវលទ្ធផលនៃសន្និសីទសន្ទនាសាធារណនិងឯក ជន ស្តីពីនារីនិងសេដ្ឋកិច្ច សន្និសីទដៃគូគោលនយោបាយនារីនិងសេដ្ឋកិច្ច សំណើរ គោលនយោបាយរបស់ប្រធានគណៈប្រតិភូ និងអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពី នារីនិងសេដ្ឋកិច្ច។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះលោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា៖

        “វៀតណាមក៏ដូចជាខឿនសេដ្ឋកិច្ចនានាក្នុង APEC ដែរ ដែលកំពុងប្រឈម មុខនឹងខឿនសេដ្ឋកិច្ចមានកំណើនយឺត។ តាមនោះ ការជម្រុញកំណែទម្រង់ សេដ្ឋកិច្ចនិងបន្តធានាវឌ្ឍន៍ភាពអំពីសេដ្ឋកិច្ចសង្គមគឺចាំបាច់ណាស់។ យុទ្ធសាស្ត្រ ជម្រុញកំណើនគ្របដណ្តប់ប្រកបដោយនិរន្តរភាព ជាគន្លឹះ ដើម្បីយើងអនុវត្តការកាត់ បន្ថយភាពក្រីក្រ កាត់បន្ថយវិសមភាពនិងជម្រុញការអភិវឌ្ឍន៍ស្និទ្ធស្នាលជាមួយ បរិស្ថាន។ ប្រការនេះក៏ត្រូវទាមទារឲ្យមានខឿនអភិបាលជាតិល្អជាង មានលទ្ធភាពផ្គត់ផ្គង់សេវាកម្មនិងបែងចែកប្រភពកម្លាំងប្រកបដោយយុត្តិធម៌ផងដែរ”៕

ប្រតិកម្មទៅវិញ