APEC ស្វែងរកដំណោះស្រាយជួយឧបត្ថម្ភហិរញ្ញវត្ថុសម្រាប់ក្រុមសហគ្រាសខ្នាតតូចនិងមធ្យម

Chia sẻ
(VOVWORLD) -ក្នុងក្របខ័ណ្ឌកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី APEC 2017 ទទួលបន្ទុកសហគ្រាស់ខ្នាតតូចនិងមធ្យមនៅទីក្រុងហូជីមិញនោះ នាព្រឹកថ្ងៃទី ១១ កញ្ញា វេទិកាលើកកម្ពស់សមត្ថភាពទាក់ទងផ្ទាល់ជាមួយហិរញ្ញវត្ថុក្នុងសម័យឌីជីថលសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម បានប្រារព្ធឡើង។
APEC ស្វែងរកដំណោះស្រាយជួយឧបត្ថម្ភហិរញ្ញវត្ថុសម្រាប់ក្រុមសហគ្រាសខ្នាតតូចនិងមធ្យម - ảnh 1APEC ស្វែងរកដំណោះស្រាយជួយឧបត្ថម្ភហិរញ្ញវត្ថុសម្រាប់ក្រុមសហគ្រាសខ្នាតតូចនិងមធ្យម 

ក្នុងក្របខ័ណ្ឌកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី APEC 2017 ទទួលបន្ទុកសហគ្រាស់ខ្នាតតូចនិងមធ្យមនៅទីក្រុងហូជីមិញនោះ នាព្រឹកថ្ងៃទី ១១ កញ្ញា វេទិកាលើកកម្ពស់សមត្ថភាពទាក់ទងផ្ទាល់ជាមួយហិរញ្ញវត្ថុក្នុងសម័យឌីជីថលសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម បានប្រារព្ធឡើង។ វេទិកានេះមានសម័យប្រជុំចំនួន ៤ ដោយប្រមូលផ្ដុំពិភាក្សាស្ដីពីការសាកល្បងចំពោះហិរញ្ញវត្ថុនៃសហគ្រាសខ្នាតតូច និងមធ្យម (SME) ការផ្លាស់ប្ដូរថ្មីនាពេលថ្មីៗនេះនៅជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិកជាដើម។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Quang Thang នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងគ្រប់គ្រងទីក្រុងហូជីមិញបានឱ្យដឹងថា៖

“ដំណោះស្រាយហិរញ្ញវត្ថុសំខាន់គឺដំណោះស្រាយមីក្រូ ដូចជាប្រភពជួយឧបត្ថម្ភដោយអត្រាការប្រាក់ទាប។ ឬមានគម្រោងការណ៍ល្អ ៗ ជួយឧបត្ថម្ភតាមបែបប្រថុយប្រថាន ប្រសិនបើធ្វើបានល្អគឺទទួលបានប្រាក់ចំណេញ ហើយបណ្ដាក់ទុនទៀតដើម្បីជំរុញការអភិវឌ្ឍន៍របស់សហគ្រាសខ្នាតតូច និងមធ្យមផ្សេងៗ៕”

ប្រតិកម្មទៅវិញ