APEC បើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចនិងការបើកចំហទីផ្សារដើម្បីឆ្លើយតបនឹង COVID-19

Chia sẻ
(VOVWORLD) - មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ីលោក  Hairil Yahri Yaacob បានដាស់តឿនដល់បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ត្រូវផ្តល់អាទិភាពដល់ការធ្វើចរាចរទំនិញ និងសេវាកម្មចាំបាច់នៅទូទាំងតំបន់។
APEC បើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចនិងការបើកចំហទីផ្សារដើម្បីឆ្លើយតបនឹង COVID-19 - ảnh 1 មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ីលោក  Hairil Yahri Yaacob (រូបថត៖ berita.mcoba.org)

នាថ្ងៃទី ២៨ ខែឧសភា ក្រុមមន្ត្រីជាន់ខ្ពស់ នៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) បានបើកកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូ សំដៅធ្វើការពិភាក្សាអំពីកិច្ច សហប្រតិបត្តិាករសេដ្ឋកិច្ច ការបើក ចំហទីផ្សារ ដើម្បីឆ្លើយតបនឹង COVID-19។ លោក Hairil Yahri Yaacob មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរ ជាតិម៉ាឡេស៊ីបានដឹកនាំកិច្ចប្រជុំនេះ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក  Hairil Yahri Yaacob បានដាស់តឿនដល់បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ត្រូវផ្តល់អាទិភាពដល់ការធ្វើចរាចរទំនិញ និងសេវាកម្មចាំបាច់នៅទូទាំងតំបន់។ លោកបានសង្តត់ធ្ងន់ថា នេះគឺជាកត្តាគន្លឹះ ដើម្បីធានាថាខឿនសេដ្ឋកិច្ចជាសមាជិកនានាអាចស្ដារឡើងវិញ ក្រោយរយៈពេល ជាប់គាំងដ៏ទូលំទូលាយ ដោយសរជំងឺរាតត្បាត COVID- 19 ផងដែរ៕

ប្រតិកម្មទៅវិញ