APEC 2017 នឹងបង្កើតតំលៃបន្ថែមខ្ពស់សំរាប់សេដ្ឋកិច្ចវៀតណាម |
APEC ២០១៧ នឹងបង្កើតតំលៃបន្ថែមខ្ពស់ សំរាប់ខឿនសេដ្ឋកិច្ចវៀតណាមសំរាប់គំរោងការណ៍ កិច្ចសន្យានានានៅ APEC នឹងបានចុះហត្ថលេខា រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចវៀតណាម។ នេះជាការអះអាងរបស់លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) នៅក្នុងសន្និសីទកាសែតនាថ្ងៃទី២១ មិថុនា ស្ដីអំពីសកម្មភាពទាក់ទងជាមួយសហគ្រាសឆ្ពោះទៅសប្ដាហ៍ជាន់ខ្ពស់ APEC វៀតណាម ២០១៧។ លោក Vu Tien Loc បានអោយដឹងថា៖ នាពេលខាងមុខនេះ VCCI នឹងបន្តធ្វើជាអធិបតី និងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ អាជីវកម្ម APEC លើកទី៣ នៅប្រទេសកាណាដា និងពិសេសគឺកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ អាជីវកម្ម APEC លើកទី៤ នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ដោយប្រមូលផ្តុំពិភាក្សា និងលើកសំណើរសំរាប់សហគ្រាស។ កិច្ចប្រជុំឆ្ពោះទៅ ចំណុចអាទិភាពចំនួន៤គឺ៖បង្កើនសមាហរណកម្មសេដ្ឋកិច្ចតំបន់ ជំរុញកំណើននិរន្តរភាព ច្នៃប្រឌិត និងលើគ្រប់ជ្រុងជ្រោយ លើកកំពស់ការប្រកួតប្រជែងរបស់សហគ្រាស ធានាសន្តិសុខស្បៀងអាហារ…លៗ៕