អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit។ (រូបថត៖ AFP/TTXVN) |
អ្នកនាំពាក្យ AL លោក Jamal Rushdi បានឲ្យដឹងថា AL បានស្វាគមន៍ចំពោះការតែងតាំងអ្នកការទូតសេណេហ្គាល់ លោក Abdoulaye Bathily ជាបេសកជនពិសេសថ្មីនៃអង្គការសហប្រជាជាតិ ប្រចាំនៅលីប៊ី ហើយបានអំពាវនាវឱ្យភាគីទាំងអស់នៅក្នុងប្រទេសលីប៊ី សហការ និងគាំទ្រលោក Abdoulaye Bathily ។
យោងតាមលោក Jamal Rushdi សម្ព័ន្ធអារ៉ាប់ជឿជាក់ថា លោក Abdoulaye Bathily នឹងបន្តកិច្ចខិតខំប្រឹងប្រែងដែលអង្គការសហប្រជាជាតិ បានអនុវត្តដើម្បីនាំប្រទេសលីប៊ី ចាកផុតពីភាពជាប់គាំងនយោបាយ តាមរយៈការលើកកម្ពស់មូលដ្ឋាននៃរដ្ឋធម្មនុញ្ញនិងច្បាប់ដែលត្រូវបានឯកភាព ដើម្បីរៀបចំការបោះឆ្នោតតាមការរំពឹងទុក នៅក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ៕