AIPA ២០២០៖ ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការសភាលើវិស័យអប់រំវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - ថ្លែងមតិបើកកិច្ចប្រជុំ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានលើកច្បាស់ថា ក្នុងតួនាទីជាអ្នកតាក់តែងច្បាប់ អង្គប្រជុំត្រូវ មានសកម្មភាពដើម្បីអនុវត្តទំនួលខុសត្រូវនិងការសន្យាចំពោះការអនុវត្តគោលដៅនានាស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពដែលត្រូវបានគូស បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ទីក្រុងហាណូយនៅមហាសន្និបាត IPU លើកទី១៣២ កាលពីខែមេសាឆ្នាំ២០១៥។
AIPA ២០២០៖ ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការសភាលើវិស័យអប់រំវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដោយប្រធានបទ “ដៃគូសភាអំពីកិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” (AIPA – ECC)។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី៣០ កក្កដា រដ្ឋសភាវៀតណាមបានរៀបចំកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូដោយប្រធានបទ “ដៃគូសភាអំពីកិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” (AIPA – ECC)។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងតាមគំនិតផ្ដួចផ្ដើមរបស់វៀតណាម ដែលជាប្រធាន AIPA ឆ្នាំ២០២០។

ថ្លែងមតិបើកកិច្ចប្រជុំ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានលើកច្បាស់ថា ក្នុងតួនាទីជាអ្នកតាក់តែងច្បាប់ អង្គប្រជុំត្រូវ មានសកម្មភាពដើម្បីអនុវត្តទំនួលខុសត្រូវនិងការសន្យាចំពោះការអនុវត្តគោលដៅនានាស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពដែលត្រូវបានគូស បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ទីក្រុងហាណូយនៅមហាសន្និបាត IPU លើកទី១៣២ កាលពីខែមេសាឆ្នាំ២០១៥។ អង្គប្រជុំលើកនេះ នឹងផ្ដោត សំខាន់ទៅលើកិច្ចសហប្រតិបត្តិការអប់រំនិងវប្បធម៌ ជាខ្លឹមសារដែលមាន អត្ថន័យយ៉ាងធំធេងក្នុងការកសាងសហគមន៍វប្បធម៌-សង្គមអាស៊ាន។        

ប្រតិភូវៀតណាមបានលើកសំណើស្ដីពីការរៀបចំកិច្ចប្រជុំជាប្រចាំ របស់ AIPA ស្ដីពីការអនុវត្តជាក់ស្ដែងនូវគោលដៅអភិវឌ្ឍប្រកបដោយចីរ ភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាង សភាសមាជិក AIPA នានាផងដែរ។ ក្រៅពីនោះ ប្រតិភូវៀតណាមក៏បាន ស្នើឲ្យធ្វើសុក្រិតនូវយន្តការឃ្លាំមើលរបស់ AIPA ដើម្បីជំរុញឲ្យអាស៊ាន អនុវត្តការសន្យាស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំ ព្រមទាំងកសាង “ផែនទី បេតិកភ័ណ្ឌវប្បធម៌” ដើម្បីតភ្ជាប់ខឿនវប្បធម៌នានាក្នុងអាស៊ានផងដែរ៕  

ប្រតិកម្មទៅវិញ