AIPA រួមដំណើរនិងប្រគៀកស្មារជាមួយអាស៊ានក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ ១៩

Chia sẻ
(VOVWORLD) - កិច្ចប្រជុំមហាសន្និបាតអន្តរសភាលើកទី ៤២ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (AIPA-42) បានបើកដំណើរការតាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី ២៣ ខែសីហានេះ។ 
AIPA រួមដំណើរនិងប្រគៀកស្មារជាមួយអាស៊ានក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ - ảnh 1គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចូលរួមមហាសន្និបាតអន្តរសភាលើកទី ៤២ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (AIPA-42) តាមប្រព័ន្ធវីដេអូ (រូបថត៖ sggp.org.vn)

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយប្រធានរដ្ឋសភា  លោក Vuong Dinh Hue បានអញ្ជើញចូលរួមមហាសន្និបាត តាមការអញ្ជើញរបស់ប្រធាន AIPA-ប្រធានក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ លោក Darussalam Pehin Dato Abdul Rahman Taib។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc  មានសារស្វាគមន៍មហាសន្និបាត AIPA-42 ផងដែរ។

ប្រធានបទនៃមហាសន្និបាត AIPA-42 នេះគឺ “ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្ន ឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ ២០២៥”។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានឲ្យដឹងថា៖ “មហាសន្និបាត AIPA-42 បង្ហាញពីការប្តេជ្ញាចិត្តនិងការមូលមតិគ្នារបស់ AIPA ដើម្បីរួមដំណើរជាមួយអាស៊ានក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ជំងឺរាតត្បាត កូវីដ ១៩ ជំនះរាល់ការលំបាកដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ ជាមួយគ្នានោះ ពង្រឹងសាមគ្គីភាពនៅក្នុងអាស៊ាន អនុវត្តន៍យុទ្ធសាស្ត្រកិច្ចការបរទេសឯករាជ្យ ម្ចាស់ការនិងមានតុល្យភាព រក្សាតួនាទីជាមជ្ឈមណ្ឌល សំដៅសម្រេចបាននូវគោលដៅដែលបានដាក់ចេញ សម្រាប់ការកសាងសហគមន៍និងបង្ហាញនូវរូបភាពរបស់អាស៊ានប្រកបដោយការទទួលខុសត្រូវ ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលកើតមានឡើង។ ដោយស្មារតីនៃការមូលមតិគ្នានិងកិច្ចខិតខំប្រឹងប្រែងរួមគ្នា AIPA បន្តបញ្ជាក់និងលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាព មានសកម្មភាពរហ័ស មានភាពបត់បែន ចូលរួមសហការក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាត កូវីដ-១៩ ដោយឆ្ពោះទៅមុខឥតឈប់ឈរដើម្បីសុភមង្គលរបស់ប្រជាជននៃបណ្តាប្រទេសក្នុងតំបន់”

ប្រតិកម្មទៅវិញ