AFP៖ ស៊ីហ្គេមលើក​ទី​ ៣១ កំពុងបំភ្លឺទីក្រុងហាណូយ

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានកោតសរសើរវៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំការប្រកួតកីឡាស៊ីហ្គេម បន្ទាប់ពីការពន្យារពេលអស់រយៈពេល៦ខែដោយសារតែជំងឺកូវីដ-១៩ ក៏ដូចជាការរឹតបន្តឹងការប្រកួតមានលក្ខណៈក្នុងស្រុក។ 
AFP៖ ស៊ីហ្គេមលើក​ទី​ ៣១ កំពុងបំភ្លឺទីក្រុងហាណូយ - ảnh 1រូបថត៖ AFP

AFP បានឲ្យដឹងថា៖ ស៊ីហ្គេម ៣១ ដើមឡើយគ្រោងនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកា ឆ្នាំ ២០២១ ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ ជាមួយនឹងចំនួនករណីឆ្លងថ្មីបានធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតកំពូលកាលពីខែមីនា ឆ្នាំ ២០២២ ទស្សនិកជនត្រូវបានអនុញ្ញាតឱ្យតាមដានដោយផ្ទាល់នៅឯកន្លែងប្រកួត រហូតដល់មិនត្រូវការធ្វើតេស្ដទៀតដែរ។ ស៊ីហ្គេម ៣១ កំពុងបំភ្លឺទីក្រុងហាណូយ។ អត្ថបទនេះក៏ឆ្លុះបញ្ចាំងពីមនុស្សរាប់ពាន់នាក់ ដែលតម្រង់ជួរគ្នាដើម្បីទិញសំបុត្រចូលទស្សនាការប្រកួតរបស់ក្រុមបាល់ទាត់ U២៣ វៀតណាម។ អ្នកស្រុកមួយចំនួន មើលឃើញថា ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ ជាសញ្ញាបង្ហាញថា ជីវភាពបានវិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញហើយ៕

 

ប្រតិកម្មទៅវិញ