AFC ជ្រើសរើសកីឡាករ Nguyen Quang Hai ដើម្បីបំផុសកម្លាំងចិត្តបង្កាប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតសកល COVID-19

Chia sẻ

(VOVWORLD) -  យុទ្ធនាការ “Break The Chain” របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានទាក់ទាញការចូលរូមរបស់មនុស្សរាប់លាននាក់នៅជុំវិញពិភព លោក ដើម្បីបង្កើនការយល់ដឹងនិងទប់ស្កាត់ការរីករាលដាលនៃ COVID-19។

AFC ជ្រើសរើសកីឡាករ Nguyen Quang Hai ដើម្បីបំផុសកម្លាំងចិត្តបង្កាប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតសកល COVID-19 - ảnh 1 កីឡាករបាល់ទាត់ Nguyen Quang Hai

នៅក្នុងយុទ្ធនាការមួយ ដែលមានឈ្មោះថា “Break The Chain” តារាបាល់ទាត់វៀតណាម Nguyen Quang Hai ត្រូវបានសហព័ន្ធបាល់កីឡាទាត់អាស៊ី (AFC) ជ្រើសរើសឱ្យក្លាយជាអ្នកបំផុសកម្លាំងចិត្តក្នុងការបង្ការនិងប្រ យុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ដែលកំពុងរីករាលដាលទូទាំងពិភពលោក។ យុទ្ធនាការ “Break The Chain” របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានទាក់ទាញការចូលរូមរបស់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ដើម្បីបង្កើនការយល់ដឹងនិងទប់ស្កាត់ការរីករាលដាលនៃ COVID-19។

AFC បានសង្កត់ធ្ងន់ថា  Nguyen Quang Hai គឺជានិមិត្តរូបនៃបាល់ទាត់ទំនើបដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍។ ទន្ទឹមនឹងវិស័យកីឡាបាល់ទាត់វៀតណាម តារាបាល់ទាត់ Nguyen Quang Hai ក៏ទទួលបានជោគជ័យសំខាន់ៗជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 នៅវៀតណាម។

សូមគូសបញ្ជាក់ថា AFC បានជ្រើសរើសតារាបាល់ទាត់ Nguyen Quang Hai និងតារាបាល់ទាត់អាស៊ីពីររូបផ្សេងទៀតគឺលោក Alireza Faghani (អ៊ីរ៉ង់) និងកីឡាការិនី Wang Shanshan (ចិន) ដើម្បីផ្ញើសេចក្តីអំពាវ នាវដល់អ្នករាល់គ្នាឱ្យគោរពនូវគោលការណ៍សុខាភិបាលនិងសុខភាព តាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)៕

ប្រតិកម្មទៅវិញ