ADB បន្ទាប​ការ​ព្យាករណ៍​កំណើន​នៃតំបន់​​អាស៊ី

Chia sẻ
(VOVWORLD) - ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ នៃក្រុមប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍ ក្នុងបរិបទដែលចិនបានដាក់វិធានការបិទខ្ទប់ដើម្បីបង្ការជំងឺរាតត្បាត វិបត្តិអ៊ុយក្រែនកំពុងតែបន្ត និងតំបន់កំពុងរងសម្ពាធដោយ សារតែអតិផរណា។ 
ADB បន្ទាប​ការ​ព្យាករណ៍​កំណើន​នៃតំបន់​​អាស៊ី - ảnh 1រូបភាព៖ Thehindubusinessline

ជាក់ស្តែង ADB បានកាត់បន្ថយការព្យាករណ៍កំណើនក្នុងឆ្នាំ ២០២២ នៃក្រុមប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍ មកត្រឹម ៤,៣% ទាបជាងការព្យាករណ៍ ៥,២% ដែលបាននាំចេញនៅខែមេសា។ ដែលក្នុង នោះការព្យាករណ៍កំណើនរបស់ចិនក្នុងឆ្នាំ ២០២២ ក៏បានធ្លាក់ចុះពី ៥% មកត្រឹម ៣,៣% ដោយសារតែវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដូចជា ការបិទខ្ទប់ និងការរឹតបន្តឹងការធ្វើដំណើរបានធ្វើឲ្យអាក់រអួលសេដ្ឋកិច្ច។

ក្រុមប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍ រួមមានសមាជិកចំនួន៤៦ របស់ ADB ដែលលាតសន្ធឹងពីប្រជុំកោះ Cook ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដល់ប្រទេសកាហ្សាក់ស្ថាននៅអាស៊ីកណ្តាល។ ការព្យាករណ៍កំណើនក្នុងឆ្នាំ ២០២១ របស់តំបន់នេះគឺ ៧,០%។ ធនាគារក៏បានបង្កើនការព្យាករណ៍អតិផរណា ពី ៣,៧ ឡើងដល់ ៤,៥% ដោយសារផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ បានបណ្តាល់ឱ្យតម្លៃស្បៀងអាហារ និងថាមពលកើនឡើង៕

ប្រតិកម្មទៅវិញ