ADB បន្ថយ​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​អាស៊ី

Chia sẻ
(VOVWORLD) - នៅក្នុងទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២២ ដែលបានចេញផ្សាយនៅថ្ងៃ១៤  ធ្នូនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អាស៊ី។
ពោលគឺ នៅឆ្នាំ ២០២២ ឈានដល់ ៤,២% ទាបជាងការព្យាករណ៍ ៤,៣% ដែលបានធ្វើឡើងនៅក្នុងខែកញ្ញា។ ជាមួយគ្នានេះ ADB ក៏បានបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៣ នៅអាស៊ីពី ៤,៩% មកនៅត្រឹម ៤,៦% ដោយសារតែ "យថាទស្សអាប់អួរ"។

ADB វាយតម្លៃថា សេដ្ឋកិច្ចអាស៊ីនឹងបន្តងើបឡើងវិញ ប៉ុន្តែនឹង "បាត់បង់សន្ទុះខ្លះ"។ មូលហេតុចម្បងគឺដោយសារតែផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងប្រទេសចិន ជម្លោះក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាការធ្លាក់ចុះនៃតម្រូវការរបស់ប្រទេសអភិវឌ្ឍន៍សម្រាប់ទំនិញផលិត។ លើសពីនេះទៀត មានមូលហេតុផ្សេងទៀតដូចជា ហានិភ័យភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ។

យោងតាម ADB លើផ្នែកវិជ្ជមាន អាស៊ីកំពុងរីកចម្រើនលឿនជាងនៅឆ្នាំនេះ និងឆ្នាំ ២០២៣ ជាងតំបន់ផ្សេងទៀតនៃពិភពលោក ហើយរងផលប៉ះពាល់តិចតួចបំផុតដោយការកើនឡើងអតិផរណា។ ជាលទ្ធផល ADB បានកែសម្រួលការព្យាករណ៍អតិផរណារបស់ខ្លួនសម្រាប់អាស៊ីមកត្រឹម ៤,៤% ពីកម្រិត ៤,៥% នៅក្នុងរបាយការណ៍ខែកញ្ញារបស់ខ្លួន ប៉ុន្តែបានបង្កើនការព្យាករណ៍សម្រាប់ឆ្នាំ ២០២៣ ពី ៤% ទៅ ៤,២%៕

ប្រតិកម្មទៅវិញ