រូបភាព៖ Vietnam+ |
ប្រភពទុននេះ ជាមួយនឹងការរួមវិភាគទានចំនួន ២ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក នឹងជួយដល់គម្រោងឧបត្ថម្ភបច្ចេកទេសមួយដែលមានគោលដៅពង្រីកហិរញ្ញវត្ថុអាកាសធាតុនិងបរិយាប័ន្ននៅវៀតណាម។ ការជួយឧបត្ថម្ភបច្ចេកទេសនេះ នឹងជួយធនាគាររដ្ឋវៀតណាមពង្រឹងក្របខ័ណ្ឌគតិយុត្តសម្រាប់ហិរញ្ញវត្ថុឌីជីថល កសាងសមត្ថភាពរបស់រដ្ឋាភិបាលនិងភាគីពាក់ព៏ន្ធនានា និងជួយឧបត្ថម្ភស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ធនាគារឌីជីថល។
អគ្គនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB លោក Winnried Wicklein បានមានប្រសាសន៍ថា៖ ការជួយឧបត្ថម្ភបច្ចេកទេសក៏នឹងជួយធនាគាររដ្ឋវៀតណាមកែលម្អគោលនយោបាយស្តីពីធនាគារបៃតង និងជូនដំណឹងអំពីគោលនយោបាយទាំងនេះដល់ភាគីពាក់ព័ន្ធក្នុងវិស័យហិរញ្ញវត្ថុ។ ធនាគារបៃតងត្រូវបានរំពឹងថានឹងផ្តល់មូលនិធិ ១១ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីឱ្យវៀតណាមសម្រេចបានគោលដៅបំភាយឧស្ម័នសុទ្ធត្រឹមសូន្យ(net zero) នៅឆ្នាំ ២០៥០ ៕