ទិដ្ឋភាពនៃសន្និសីទ ACDFIM-15. (រូបថត: Mỹ Bình/TTXVN) |
នាយឧត្តមសេនីយ៍ឯក Phan Van Giang អគ្គសេនា ធិការកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ចូលរួមក្នុងសន្និ សីទនេះ។
អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយឧត្តមសេនីយ៍ឯក លោក Phan Van Giang បានសម្តែងការស្រុះចិត្តគំនិតនិងចែករំលែកនូវមតិវាយតម្លៃអំពីស្ថានភាពសន្តិ សុខក្នុងតំបន់និងរាល់ខ្លឹមសារសហប្រតិ បត្តិការរវាងកងទ័ពនៃប្រទេសអាស៊ាននាពេល ខាងមុខ។ ដើម្បីអា ស៊ានអាចក្លាយទៅជាសហគមន៍តភ្ជាប់និងជាកម្លាំងចលករណែនាំ យន្តការសហប្រតិបត្តិការក្នុងតំបន់នោះ មុនបង្អស់អាស៊ានត្រូវស្វែងរកឲ្យបានវិធានការ សមស្រប ជាក់ស្តែងប្រកបដោយប្រសិទ្ធភាពសម្រាប់កសាងលទ្ធភាពម្ចាស់ការរបស់អាស៊ាន។
ជាមួយនឹងគោលការណ៍ ចូលរួមយ៉ាងសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវ កងទ័ពប្រជាជនវៀតណាមបានបញ្ចូនកងកម្លាំងចូលរួមរាល់សកម្មភាពរួមក្នុងក្រប ខ័ណ្ឌសហប្រតិបត្តិការអាស៊ាន។ នាពេលខាងមុខ វៀតណាមសន្យានឹងបន្តរួមចំណែក សកម្មទៅក្នុងបណ្តាសកម្មភាពសហប្រតិបត្តិការការពារជាតិ យោធាសម្រាប់ក្របខ័ណ្ឌ សន្និសីទរដ្ឋមន្ត្រីការពារប្រទេសអាស៊ាន (ADMM), ADMM+ និងវេទិកាអាស៊ាន (ARF) ផងដែរ៕