ស្ដារវប្បធម៌ជនជាតិ Chu Ru ឡើងវិញ

Chia sẻ
(VOVWORLD) - សូរសម្លេងខ្ទរខ្ទារ រួមបញ្ជូលជាមួយចង្វាក់គងឃ្មោះ ត្រែ Bau និងសម្លេងស្គរនោះ ក្បាច់រាំ Arya តាំងពីព្រេងនាយដ៏ គួរឲ្យទាក់ទាញ ហើយមានអត្ថន័យដ៏ធំធេង ដែលមានលក្ខណៈសហគមន៍ខ្ពស់របស់បង្អូនជនជាតិ Chu Ru ត្រូវបានស្ដារឡើងវិញនៅតំបន់ព្រៃភ្នំ Tay Nguyen ដ៏មហិមា។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ របាំនេះត្រូវបានសិល្បការិនី Touneh Ma Bio នៅភូមិ Diom A  ឃុំ Lac Xuan ស្រុក Don Duong ខេត្ត Lam Dong ថែរក្សា។

ទោះបីជា សិល្បការិនី Touneh Ma Bio មានអាយុជិត ៦០ ឆ្នាំហើយក៏ដោយ ហើយកាយវិការរបស់លោកស្រី ក៏លែងទន់ភ្លន់ដូចជាក្រមុំទៀតឡើយ ប៉ុន្តែ នៅពេលដែលលោកស្រី Ma Bio សម្ដែងចង្វាក់រាំដ៏វិសេសវិសាល គឺមិនចាញ់ក្រមុំឡើយ។

ក្រមុំព្រៃភ្នំបានកើត ធំដឹងក្ដីក្នុងលំហរវប្បធម៌ដ៏ទាក់ទាញមនុស្ស។ ដូច្នេះ នៅពេលមានអាយុត្រឹមតែ ៧  ៨ ឆ្នាំ Ma Bio បានចេះវាយគងឃ្មោះ តាមចង្វាក់ស្គរ ក្បាច់រាំ tamya ជាមួយកំលោះ ក្រមុំក្នុងភូមិ។ ក្រៅពីក្បាច់រាំ Aria សិល្បការិនី Ma Bio នៅតែថែរក្សា ក្បាច់រាំជាច្រើនផ្សេងទៀតរបស់ជនជាតិ Chu Ru។ លោកស្រីបានសំណេះសំណាលថា៖

“ខ្ញុំពិតជាស្រឡាញ់អត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួនណាស់ ហើយវាបានដិតជាប់ក្នុងក្រអៅបេះដូងរបស់ខ្ញុំជានិច្ច។ ទន្ទឹមនឹងនេះ  អត្តសញ្ញាណវប្បធម៌នីមួយៗមានលក្ខណៈដ៏ពិសេសដោយឡែក។ ដូច្នេះ ខ្ញុំអាចបន្តមរតកដល់ជំនាន់ក្រោយៗ“។

ស្ដារវប្បធម៌ជនជាតិ Chu Ru ឡើងវិញ - ảnh 1 រូបថតឧទាហរណ៍

លោកស្រី Ma Bio គឺជា សិល្បការិនី មួយរូបក្នុងចំណោមសិប្បករ សិប្បការិនីវប្បធម៌ចំនួន ៩ រូប នៅខេត្ត Lam Dong ដែលត្រូវបានប្រគល់កិច្ចនាមជាសិប្បការិនីឆ្នើម។ ប៉ុន្តែ តាំងពីរយូរណាស់មកហើយ លោកស្រីគឺជាសិប្បការិនីពិតប្រាកដក្នុងដួងចិត្តរបស់អ្នកភូមិហើយ។

ដោយមានបំណងប្រាថ្នាចង់ស្ដារអត្តសញ្ញាណវប្បធម៌នោះ ជារៀងរាល់ថ្ងៃ លោកស្រី Ma Bio បានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនដល់ជំនាន់ក្រោយក្នុងភូមិ។ នាបច្ចុប្បន្ននេះ យុវជនភូមិ Diom A សុទ្ធសឹងតែទាំងអស់បានស្គាល់បទចម្រៀង របាំ ចេះវាយគងឃ្មោះ ភ្មំត្រែ Bau យ៉ាងស្ទាត់ជំនាញ ហើយប្អូនៗទាំងនេះ នឹងជាជំនាក់បន្តក្រីចំណង់ចំណូលចិត្តដែលគ្មានដែនកំណត់របស់លោកស្រី  Ma Bio ចំពោះជំនាន់ក្រោយៗ។

“ខ្ញុំពិតជាចូលចិត្តវប្បធម៌ជនជាតិខ្លាំងណាស់ ហើយថែមទាំងចូលចិត្តរៀនវាយគងឃ្មោះ ផ្លុំត្រែ Bau ដើម្បីរួមចំណែកថែរក្សាលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិខ្លួនផងដែរ“។

“សិល្បការិនី Ma Bio បានបង្ហាត់បង្រៀនដល់ប្អូនអស់រយៈពេល ៣ ខែហើយ។ ប្អូនចេះវាយគងឃ្មោះ ចេះច្រៀងបទចម្រៀងមួយចំនួនរបស់ជនជាតិខ្លួន។ ប្អូននឹងថែរក្សា និងបង្រៀនដល់ប្អូនៗជំនាន់ក្រោយទៀតផង“។

សិល្បការិនី Ma Bio បានក្លាយជានិមិត្តរូបប្រកបដោយមោទនភាពរបស់ជនជាតិ Chu Ru ព្រោះថា លោកស្រីគឹជាស្ត្រីដ៏កម្ររបស់ជនរួមជាតិខ្លួន បានលះបង់អស់មួយជីវិតរបស់ខ្លួន ដើម្បីថែរក្សា និងស្តារឡើងវិញនូវវប្បធម៌របស់ជនជាតិ Chu Ru នៅតាមទន្លេ Da Nhim នៅតំបន់ខ្ពង់រាបដ៏មហិមា។

នៅស្រុក Don Duong លោកស្រី Ma Bio ក៏ជា សិល្បការិនី មួយរូប ដែលនៅតែរក្សារក្សាទុកនូវសំភារៈប្រើប្រាស់ដ៏ពិសេសជាច្រើនរបស់ជនជាតិ Chu Ru។ របស់របរទាំងនេះ សុទ្ធតែមានអាយុកាលរាប់រយឆ្នាំ ហើយសូម្បីតែផ្ទះឈើផុតពីដី ដែលលោកស្រីកំពុងរស់នៅក៏មានអាយុកាលជាង ១០០ ឆ្នាំដែរ។ លោកស្រី Ma Sa អ្នកភូមិមួយរូប នៅឃុំ  Lac Xuan ស្រុក  Don Duong បានចែករំលែកថា៖

“ក្នុងចំណោមស្ត្រីជនជាតិ Chu Ru គឺលោកស្រី Ma Bio ចេះវាយគងឃ្មោះ ហើយចេះថែរក្សាវប្បធម៌នេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏បានបង្ហាត់បង្រៀនដល់ជំនាន់កូនចៅទៀតផង។ ខ្ញុំសង្កេតឃើញថាជនជាតិ Chu Ru ពិតជាមានមោទនភាពណាស់ ព្រោះថា ប្អូនៗវ័យក្មេងតែងតែទៅសម្ដែងអត្តសញ្ញាណរបស់ជនជាតិខ្លួននៅគ្រប់ទីកន្លែង។ ខ្ញុំមានក្ដីបារម្ភថា ប្រពៃណីវប្បធម៌នឹងបាត់បង់ទៅជាបណ្ដើរៗ ប៉ន្តែពិតជាមានសំណាងណាស់ ដែលលោកស្រី Ma Bio នៅតែបណ្ដុះបណ្ដាលជំនាក់វ័យក្មេងជនជាតិ Chu Ru ផងដែរ“។

លោកស្រី Ma Bio ជានិច្ចកាលផ្ដោតសំខាន់លើការថែរក្សាលក្ខណៈវប្បធម៌ដើមដ៏ស្រស់ស្អាត។ នេះក៏ជាវិធីមួយសម្រាប់លោកស្រីបង្ហាញសេចក្ដីស្រឡាញ់យ៉ាងខ្លាំងក្លាចំពោះរបាំរបស់ជនជាតិ Chu Ru។ លោកស្រីមានទស្សនៈថា នៅមានសុខភាពល្អ គឺនៅតែថែរក្សា អភិរក្ស ហើយបន្តមរតកដល់ជំនាន់ក្រោយៗ ដើម្បីរក្សាទុកដូងព្រលឹងរបស់ជនជាតិខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ