ជនរួមជាតិ Muong និងផ្នែកវប្បធម៍វិសេសវិសាល

VINH PHONG
Chia sẻ
Vovworld-ក្នុងសហគមន៍ជនជាតិ
ទាំង៥៤របស់វៀតណាម ជនរួម
ជាតិ Muong (ឬដែលហៅថា Mol,
Mual, Moi) មានចំនួនប្រជាជនជាង
១លាននាក់។ ជនរួមជាតិ Muong
មានដើមកំណើតរួមជាមួយជន
វៀតណាមបុរាណ ស្នាក់នៅ​ភាគ
ច្រើននៅតាមបណ្ដាខេត្តភាគខាង
ជើង ប្រមូលផ្ដុំជាច្រើនបំផុតនៅ
ខេត្ត Hoa Binh និងស្រុកព្រៃភ្នំមួយ
ចំនួនរបស់ខេត្ត Thanh Hoa។ អត្ត
សញ្ញាណវប្បធម៍​ជនជាតិ Muong
ផ្សាភ្ជាប់នឹងវប្បធម៍ Hoa Binh ដែល
បានបង្កើតមុននេះជាង១​ម៉ឺន​ឆ្នាំ។
ជនរួមជាតិ Muong និងផ្នែកវប្បធម៍វិសេសវិសាល - ảnh 1
ជនរួមជាតិ Muong និងផ្នែកវប្បធម៍វិសេសវិសាល (xaluan.com)

        Vovworld-ដោយសារជនរួមជាតិ Muong មានដើមកំណើតជិតដិតនឹងជនរួម​
ជាតិ Kinh ហេតុនេះហើយភាសារបស់គេស្ថិតនៅក្នុងក្រុមភាសា Viet-Muong។
ជនរួមជាតិ Muong ស្នាក់នៅដំបន់ព្រៃភ្នំជាកន្លែងមានដីធ្លីផលិតកម្មជាច្រើន ជិត
ផ្លូវ​គមនាគមន៍​ងាយស្រួលឲ្យការរកស៊ី។ ជនរួមជាតិ Muong មានប្រពៃណីធ្វើស្រែ​និងដាំស្រូវទឹកជាដើមឈើម្ហូបអាហារសំខាន់។ ជនរួមជាតិ Muong រស់នៅក្នុងផ្ទះ​ផុតពីដីតាមបែបប្រពៃណីដែលបានសាងសង់ក្នុងបរិយាកាសទូលាយនិងងាយ
ស្រួលស្នាក់នៅ។

        សម្លៀក់បំពាក់ក៏ដូចជាការសូន្យរូបនិងរចនាបទសោភ័ណ្ឌភាពលើសម្លាក់​បំពាក់របស់ជនរួមជាតិ Muong មានភាពវិសេសដោយឡែក។ បុរសបានស្លៀក​
ពាក់អាវខ្លី កមូល មានហោប៉ៅចំនួន២នៅខាងក្រោមរឺហោប៉ៅមួយនៅ​ទ្រូងខាង​
ឆ្វេង។ បុរសច្រើនតែកាត់សក់ខ្លីរឺជួតកន្សែងស។ លោក Quach Van Suong ភូមិ
Vo Do ឃុំ Nhan Nghia ស្រុក Lac Son ខេត្ត Hoa Binh បានឲ្យដឹងថា៖

        “តាំងពីតូច យើងខ្ញុំត្រូវបានជីដូនជីតាបន្សល់ទុកនូវអត្តសញ្ញាណវប្បធម៍​
របស់ជនរួមជាតិ Muong តាមរយៈសម្លៀកបំពាក់ប្រពៃណីដូច្នេះ។ ហេតុនេះ​
ហើយ​យើង​ខ្ញុំចូលចិត្តស្លៀកពាក់ មិនត្រឹមតែក្នុងជីវភាពរស់នៅប្រចាំថ្ងៃ​ប៉ុណ្ណោះ
ទេ ថែមទាំងក្នុងឱកាសពិធីបុណ្យតេតរឺបុណ្យទាននានាទៀតផង។ ត្រូវ​ស្លៀក
ពាក់ដើម្បីកូនចៅយើងក្រោយនេះបានរក្សាអត្តសញ្ញាណដោយឡែក​របស់ជន
រួមជាតិ Muong មិនឲ្យសាបសូន្យឡើយ។”

        ក្នុងពេលនោះនារីជាប្រចាំថ្ងៃស្លៀកពាក់អាវ Pan (អាវខ្លី)។ នេះជាប្រភេទ​អាវ​
ខ្លីមានដៃវែង អាវពណ៍ត្នោតរឺស នៅខាងក្នុងពាក់អាវស។ ក្បាលជួត​កន្សែង​ស
បៃតងជាមួយរចនាបទមិនដូចនឹងជនជាតិផ្សេងៗឡើយ។ ផ្នែកវិសេស​វិសាល
នៅសម្លៀកបំពាក់ជនរួមជាតិ Muong គឺក្បូរក្បាច់លេចឡើងលើសម្លៀក​បំពាក់
និងខ្សែក្រវាត់។ បងស្រី Quach Thi Lan នៅឃុំ Nhan Nghia ស្រុក Lac Son ខេត្ត
Hoa Binh បានឲ្យដឹងថា មានក្បូរក្បាច់រូបភាពជិត៤០ត្រូវបានតុបតែង​នៅ
សម្លៀកបំពាក់របស់ជនរួមជាតិ Muong ជាពិសេសរូបភាពនាគត្រូវបានជន​រួម​
ជាតិ Muong និយមចូលចិត្តបំផុត។

        “ប្រការពិបាកបំផុតគឺមុនបង្អស់យើងត្រូវគិតគូរ បើយើងធ្វើសត្វ​នាគធំប៉ិន​ណាដើម្បីយើងដឹងអស់អំបោសចំនួនប៉ុន្មានដើម្បីបង្កើតឡើងក្បាលនាគ។
ឧទាហរណ៍​ដូចជារោមឬឺដងខ្លួនរបស់វាឬកន្ទុយគឺយើងត្រូវរើសចេញដើម្បីធ្វើឲ្យ
វាមានពណ៍ស ពណ៍ខ្មៅឬពណ៍ក្រហមដើម្បីវារួមផ្សំលេចឡើងសត្វនាគកំពុង
ហោះ។”

        ជនរួមជាតិ Muong មានឃ្លាំងវប្បធម៍ប្រជាប្រិយដ៏សម្បូរបែបជាមួយ​ប្រភេទ​
ជាច្រើនដូចជា​កំណាព្យ បទ Mo រឿងបុរាណ ចម្រៀងប្រជាប្រិយជា​ដើម។ ជន
រួមជាតិ Muong មានបទចម្រៀងបំពេ បទចម្រៀងវាយផ្កា ជាដើម។ ឃ្មោះជាឧបករ
ភ្លេងពិសេសរបស់ជនរួមជាតិ Muong ក្រៅពីនោះមាន​ឧបករ​ភ្លេងជាច្រើនទៀត។ វិសេសវិសាលបំផុតក្នុងចំណោមប្រភេទនេះគឺចង្វាក់​របស់​ចម្រៀងប្រជាប្រិយ
Muong។ លោកស្រី Bui Thi Xuan សមាជិការក្លឹប អភិរក្ស​អត្តសញ្ញាណវប្បធម៍
ប្រជាប្រិយជនរួមជាតិ Muong ភូមិ Luc Boi ឃុំ Kim Binh ស្រុក Kim Boi ខេត្ត Hoa Binh
បានឲ្យដឹងថា ចម្រៀងប្រជាប្រិយ Muong មាន​ប្រភេទជាច្រើនដូចជា​ Thuong dang (ចម្រៀងស្វាគមន៍ផ្ទះថ្មី) Bo meng (ចម្រៀង​ឆ្លងឆ្លើយ) ឬចម្រៀងវែងដូចជា Nghe Nga-
Ut lot។

        “ក្លឹបកំពុងខំប្រឹងប្រែងស្វែងរកនូវចង្វាក់ចម្រៀងប្រជាប្រិយបុរាណនិង​បង្រៀន
ឲ្យកូនចៅ។​ មុននេះខ្ញុំនៅចាំថា យុវជនទៅធ្វើពលកម្មធ្វើផងច្រៀង​ជា​មួយគ្នាពេញ
មួយថ្ងៃដោយមិនចប់ដោយសារចង្វាក់និងពាក្យពេជ្យដ៏ពហុបែប។”

        សាមញ្ញនិងងាយស្រួលប៉ុន្តែខឿនវប្បធម៍វិសេសវិសាលរបស់ជនរួមជាតិ Muong រួមជាមួយបទចម្រៀងវែង ប្រសូត្រដីប្រសូត្រទឹក ដែលត្រូវបាន​បន្សល់​ទុកឲ្យជំនាន់
ជាច្រើន ដើម្បីបច្ចុប្បន្ននាំក្នុងខ្លួននូវកំលាំងរស់យ៉ាងខ្លាំងក្លាយូរ​អង្វែង។​នាំក្នុងខ្លួន
ចរន្តឈាមកូនចៅ Lac Hong បណ្ដាជំនាន់ជនរួមជាតិ Muong រួមគ្នាកសាងភូមិឃុំ អភិវឌ្ឍន៍ជីវភាពខាងវប្បធម៍ស្មារតីជីវភាពរស់នៅកាន់​តែ​សម្បូរធូធាសុភមង្គល់
និងរួមជាមួយជនជាតិជាភាតរៈកសាងប្រទេសជាតិ​អភិវឌ្ឍន៍សម្បូរធូធារ៕

ប្រតិកម្មទៅវិញ