ការរៀបចំសហគមន៍និងទំនៀមទម្លាប់របស់ជនរួមជាតិ M’Nong

TO TUAN
Chia sẻ
Vovworld-ជនរួមជាតិ M’Nong រក្សា
បានទំនៀមទំលាប់ល្អប្រសើរជា
ច្រើនក្នុងនោះត្រូវនិយាយដល់
សាមគ្គីភាព សហគមន៍ដែលបាន
បង្កើតឡើងដោយក្រិត្យក្រមទំនៀម​
ទំលាប់មានចរិតលក្ខណៈមនុស្ស
សាស្ត្រដ៏ខ្ពង់ខ្ពស់។ ដោយសារ
រាល់ទំនៀម​ទំលាប់ក្រិត្យក្រម
ប្រពៃណីនេះជាកត្តាសំខាន់ដើម្បី  
សហគមន៍ជនរួមជាតិ M’Nong គង់
វង្ស​និង​អភិវឌ្ឍន៍។


ការរៀបចំសហគមន៍និងទំនៀមទម្លាប់របស់ជនរួមជាតិ M’Nong - ảnh 1
ការរៀបចំសហគមន៍និងទំនៀមទម្លាប់របស់ជនរួមជាតិ M’Nong (tinmoi.vn)

        Vovworld-ជនរួមជាតិ M’Nong រួមមានក្រុមជាច្រើនដែលស្នាក់នៅភាគច្រើន
នៅ​បណ្ដាខេត្ត Dac Nong, Dac Lac និងផ្នែកមួយនៅ Binh Phuoc, Lam Dong។
លោកស្រី Luong Thanh Son នាយិការសារៈមន្ទីជនជាតិខេត្ត Dac Lac បានឲ្យ​ដឹង
ថា៖

        “អ្នកផងអាចស្គាល់បណ្ដាក្រុមជន M’Nong ដោយភាពវិសេសវិសាលខាង
វប្បធម៍ការស្នាក់នៅ។ ឧទាហរណ៍ក្រុមជនរួមជាតិ M’Nong Rlam ច្រើនតែរស់នៅ
ដំបន់បឹងទន្លេនិងធ្វើស្រែស្រូវទឹក។ ក្រុមជនរួមជាតិ M’Nong Bu Dong បបាញ់សត្វ
ផ្សាំងដំរីនៅដំបន់ភូមិ Don ជាដើម។”

        ទោះបីជាជនរួមជាតិ M’Nong បែងចែកជាក្រុមផ្សេងៗគ្នាទៅតាមលក្ខណៈរស់
​នៅរបស់ខ្លួនក្តី ប៉ុន្តែជនរួមជាតិ M’Nong នៅរក្សាបានភាសា អត្តសញ្ញាណវប្បធម៍
ជាមួយ​ទំនៀមទំលាប់ក្រិត្យក្រមដោយឡែករបស់ជនជាតិខ្លួន។

        តាំងពីយូរលង់មកជនរួមជាតិ M’Nong ជានិច្ចកាលជឿជាក់មានអំណាច​របស់
កំលាំងព្រលឹង។ ពីជំនឿជាក់ពហុទេវតានោះ ជនរួមជាតិ M’Nong មាន​ពិធីការជា
ច្រើនដែលទាក់ទិនដល់មនុស្ស គំរូគឺពិធីបុណ្យវង់ជីវិត ពិធីធំដឹងក្តី អាពារហ៍-ពិពារហ៍
ជាដើម។ បណ្ដាពិធីសែនព្រេនទេវតា ទំនៀមទំលាប់តមគឺជា​កត្តាបង្កើតឡើងទម្លាប់
សំដៅធានារក្សាជីវភាពសហគមន៍។ ទម្លាប់របស់ជនរួម​ជាតិ M’Nong រួមមានការ
កំណត់ដ៏តឹងរឹងអំពីទំនាក់ទំនងសហគមន៍ ទំនៀម​ទំលាប់រៀបការនិងទំនាក់ទំនង
បុរសនារី ទំនាក់ទំនងក្នុងគ្រួសារជាដើម។ លោក Nguyen Khanh Duy អ្នកស្រាវជ្រាវ
អំពីបណ្ដាជនជាតិនៅខេត្ត Dac Lac បាន​ឲ្យ​ដឹងថា៖

        “ក្នុងការចាត់តាំងសហគមន៍សង្គមនោះ ទំនៀមទំលាប់របស់ជនរួមជាតិ M’Nong លើកកំពស់ការគោរពសាមគ្គីភាពសហគមន៍។ រាល់ជំលោះរវាង​បណ្ដា​គ្រួសារត្រកូល
អ្នកជិតខាងរវាងភូមិនេះជាមួយភូមិនោះសុទ្ធតែបានដោះស្រាយដោយទំលាប់និងអ្នក
កណ្ដាលត្រូវជាសមភាពយល់ច្បាស់ទំនៀមទម្លាប់។”

        ទំនៀមទំលាប់របស់ជនរួមជាតិ M’Nong ក៏លើកកំពស់ការសម្រុះសម្រួល​ប៉ុន្តែក៏
មានការកំណត់អំពីពិន័យពីស្រាលដល់ធ្ងន់ធ្ងរ។

        ទំនៀមទំលាប់ជាច្រើនរបស់ជនរួមជាតិ M’Nong នៅគង់វង្សដល់បច្ចុប្បន្ន​ដូចជា កំណត់ចំពោះជនចាស់ជរា មេភូមិ អ្នកកែសម្រួលឃ្មោះនិងអ្នកមាន​គុណ​បំណាច
ចំពោះភូមិនោះ សមាជិកទាំងអស់ក្នុងភូមិត្រូវមានការទទួលខុសត្រូវ​យក​ចិត្តទុកដាក់ គេពឹងអ្វីក៏ត្រូវជួយដែរ។ ចំពោះអ្នកបាននាំទ្រពសម្បត្តិឲ្យភូមិ​សុទ្ធតែបានគោរពរាប់
អាន។ ក្នុងភូមិមានអ្នកស្លាប់នោះ ជនរួមជាតិនឹងរួមគ្នាធ្វើ​ពិធីបុណ្យសព ជួយឧបត្ថម្ភ
ខាងសម្ភារៈសំរាប់គ្រួសារនោះដើម្បីសម្ដែងការ​សោក​ស្ដាយនិងការគោរពរាប់អាន
របស់សហគមន៍ចំពោះអ្នកស្លាប់។ ទំនៀម​ទំលាប់អំពីបុណ្យសព រៀបអាពារហ៍-ពិពារហ៍ក៏ត្រូវបានផ្លាស់ប្តូរសមស្របនឹង​ជីវភាពរស់នៅថ្មី។ លោក Ama Phong ជន
ជាតិ M’Nong Rlam នៅស្រុក Lac បានឲ្យដឹងថា៖

        “មានទំនៀមទំលាប់មួយចំនួនត្រូវផ្លាស់ប្តូរ ឧទាហរណ៍គឺការរៀបអាពារហ៍ -ពិពារហ៍បច្ចុប្បន្នមានវឌ្ឍន៍ភាពជាង។ មុននេះត្រូវកាប់ជ្រូកមាន់រៀបចំពី២ដល់​៣ថ្ងៃ អញ្ចើញភូមិទាំងមូល ឥឡូវនេះខុសប្លែកហើយបានរៀបចំតាមរបៀបថ្មីមិន​សូវខាត
ប្រាក់ជាង។ ប៉ុន្តែពិធីការទំនៀមទំលាប់មួយចំនួននៅតេបានរក្សា។ ​ជា​ពិសេសជន
រួមជាតិនៅរក្សាបានទំលាប់កូនស្រីយកប្តី កូនបុរសរស់នៅខាងផ្ទះ​ប្រពន្ធ។”

        បណ្ដាទំនៀមទំលាប់របស់ជនរួមជាតិ M’Nong បានឆ្លុះបញ្ចាំងរបៀបរស់​នៅ​ផ្សា
​ភ្ជាប់​សហគមន៍ ទន្ទឹមនឹងនោះរួមចំណែកពង្រីកអត្តសញ្ញាណវប្បធម៍​របស់ជនជាតិ
ខ្លួន។​ សព្វថ្ងៃបណ្ដាទំនៀមទំលាប់ដ៏ល្អប្រសើរនោះនៅតែបានជន​រួមជាតិរក្សាលើក
កំពស់ក្លាយទៅជាបទដ្ឋានក្នុងការកំណត់កសាងភូមិវប្បធម៍៕

ប្រតិកម្មទៅវិញ