របរត្បាញ់ចរបាប់របស់ជនរួមជាតិ Ba Na នៅខេត្ត Phu Yen វៀតណាមនិងទិសអភិវឌ្ឍន៍និងអភិរក្សរបរប្រពៃណីនេះ

MANH CUONG Theo VOV -
Chia sẻ
VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់
ផ្សាយជាភាសាបរទេសនៃវិទ្យុសំលេង
វៀត​ណាមទទួលបានសំបុត្រនិងទូរសព្ទ
ចំនួន១៨៥ របស់មិត្តអ្នកស្តាប់មកពី
ប្រទេសចំនួន២៨លើសកលលោក។
ក្នុងនោះ កម្មវិធីផ្សាយជាភាសាខ្មែរ​
ទទួល​បាន​​​​​សំបុត្រ​ចំនួន​៤ ពីមិត្តមុនីរដ្ឋ
វណ្ឌីនិងស្រីពេជ្យនៅកម្ពុជា។ សូម​
អគុណ​អស់​លោកអ្នកដែលបាន
លៃទុកការយកចិត្តទុកដាក់និង
មនោសញ្ចេតនា​សំរាប់​កម្មវិធី។

របរត្បាញ់ចរបាប់របស់ជនរួមជាតិ Ba Na នៅខេត្ត Phu Yen វៀតណាមនិងទិសអភិវឌ្ឍន៍និងអភិរក្សរបរប្រពៃណីនេះ - ảnh 1
របរត្បាញ់ចរបាប់របស់ជនរួមជាតិ Ba Na នៅខេត្ត Phu Yen វៀតណាមនិងទិសអភិវឌ្ឍន៍និងអភិរក្សរបរប្រពៃណីនេះ។ (dantocviet.vn)


        VOV-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុសំលេង
វៀត​ណាមទទួលបានសំបុត្រនិងទូរសព្ទចំនួន១៨៥ របស់មិត្តអ្នកស្តាប់មកពី
ប្រទេស​​​​​ចំនួន២៨លើសកលលោក។ ក្នុងនោះ កម្មវិធីផ្សាយ ជាភាសាខ្មែរ​ទទួល
​បាន​​​​​សំបុត្រ​ចំនួន​៤ ពីមិត្តមុនីរដ្ឋ វណ្ឌីនិងស្រីពេជ្យនៅកម្ពុជា។ សូម​អគុណ​អស់​លោកអ្នកដែលបានលៃទុកការយកចិត្តទុកដាក់ និងមនោសញ្ចេតនា​សំរាប់​កម្មវិធី។ តាមសំណូមពររបស់មិត្តអ្នកស្តាប់មួយចំនួន ដែលក្នុងនោះ​មាន​ស្រីពេជ្យ​នៅ​​
រាជធានី​ភ្នំពេញកម្ពុជាក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំ​សូម​
ឧទ្ទេស​នាមជាមួយ​លោកអ្នកនាងអំពីរបរត្បាញ់ចរបាប់របស់ជនរួមជាតិ Ba Na
នៅខេត្ត Phu Yen វៀតណាមនិងទិសអភិវឌ្ឍន៍និងអភិរក្សរបរប្រពៃណីនេះ​សូម​
អញ្ចើញ​លោកអ្នកនាង​តាម​ដានស្ដាប់។

មិត្តស្រីពេជ្យនិងមិត្តអ្នកស្ដាប់ជាទីមេត្រី!

        ចំពោះជនរួមជាតិ Ba Na របរត្បាញ់ចរបាប់ជាលក្ខណៈវប្បធម៍មួយដ៏វិសេស
វិសាលដែលបានបង្កើតឡើងពីយូៗមក។ រហូតមកដល់ពេលនេះ ទោះបីស្ថិតស្ថេរ នៅកណ្ដាលខឿនសេដ្ឋកិច្ចទីផ្សារក្តី ប៉ុន្តែបណ្ដាផលិតផលនេះនៅរក្សាចរិត លក្ខណៈប្រពៃណីនិងទាក់ទាញចំពោះជនគ្រប់រូប។

        នាបច្ចុប្បន្នទោះបីលើទីផ្សារមានក្រណាត់គ្រប់ពណ៌ ប៉ុន្តែភាពស្អាតរបស់​
សំលៀក​​បំពាក់ចរបាប់ជានិច្ចកាលផ្សាភ្ជាប់ទៅនឹងជនរួមជាតិ Ba Na ទាក់ទាញ​
ភ្ញៀវ​ទេសចរណ៍នៅក្នុងនិងក្រៅប្រទេសទៅវិញ។ សិល្បៈរចនាក្បូរក្បាច់របស់
ជន Ba Na គឺមានភាពសម្បូរ​បែប​និងពិសេស បង្ហាញនូវរូបភាពដ៏រស់រវើសលើ
សំលៀកបំពាក់គ្រឿង​តម្បាញ់។ ជន Ba Na ចូលចិត្តប្រើប្រាស់ព័ណ៌ខ្មៅ ក្រហម
និងស។ បងស្រី La Lan Nhung ជនជាតិ Ba Na នៅស្រុក Dong Xuan ខេត្ត Phu
Yen បានឲ្យដឹងថា៖

         “គ្រឿងចរបាប់ជាវត្ថុពីដែលជីដូនជីតាបន្សល់ទុកឲ្យ។ មុននេះគ្មានសំលៀក​បំពាក់ធម្មតាដូចនាបច្ចុប្បន្នឡើយ។​ ត្រឹមតែមានគ្រឿងចរបាប់ដើម្បីគេស្លៀក​ពាក់
​តែប៉ុណ្ណោះ។ នាបច្ចុប្បន្នគ្រឿងចរបាប់បានប្រើប្រាស់ក្នុងពេលមានឱកាសពិធី​
បុណ្យ​នានារបស់ជនជាតិយើងខ្ញុំ។”

        នៅបណ្ដាភូមិឃុំនារីមានអាយុច្រើនស្ទើរតែទាំងអស់នៅតែប្រកបការងារនេះ។ គេផលិតបណ្ដាផលិតផលដើម្បីប្រើប្រាស់ក្នុងគ្រួសារផង ដើម្បីនាំ​យកទៅ​លក់​នៅ
គ្រប់ទិសទីផង។ ដោយហេតុនេះនាបច្ចុប្បន្ននៅបណ្ដាដំបន់មានជន​រួម​ជាតិ Ba Na
រស់នៅ ដោយមានការជួយឧបត្ថម្ភរបស់ផ្នែកឧស្សាហកម្មដំបន់​គេកំពុង​រៀបចំស្ដា ឡើងវិញរបរត្បាញ់ចរបាបនេះ។ សិប្បការិនី La Lan Thi Minh (ជន Ba Na) នៅភូមិ
Xi Thoai ឃុំ Xuan Lanh ស្រុក Dong Xuan ខេត្ត Phu Yen ឆ្នាំនេះអាយុជាង៧០ឆ្នាំនៅ
ផ្សារភ្ជាប់ជាមួយ​របរ​ត្បាញ់ចរបាប់ដ៏វិសេស។ ដោយបានដឹងថា លោកស្រី Minh
ជា​អ្នក​​ប្រកបរបរនេះជាច្រើនឆ្នាំមក មុននេះ៥ឆ្នាំ សាលាបង្រៀនវិជ្ជាជីវៈស្រុក
Dong Xuan បានអញ្ចើញលោកស្រីចូលរួមបណ្ដាថ្នាក់បណ្ដុះបណ្ដាលរបរត្បាញ់
ចរបាប់ប្រពៃណីសំរាប់សិស្សានុស្សិសនៅអន្តេវាសិកដ្ឋាននិងក្នុងបណ្ដាភូមិ។
សិប្បការិនី La Lan Thi Minh បានឲ្យដឹងថា៖

        “ថ្នាក់រៀនបានបង្រៀនពី២ទៅ៣វគ្គហើយ។ ១វគ្គបានបង្រៀនឲ្យជន២០នាក់។ ប្រពៃណីរបស់យើងគឺយើងមិនអាចបោះបង់ចោលទេ មុននេះជីដូនជីតាបានត្បាញ់​
ចរបាប់។ ឥឡូវនេះបានបង្រៀនឲ្យជំនាន់ខ្ញុំ។ ជំនាន់ខ្ញុំចាស់ៗអស់ហើយត្រូវបង្រៀន
​ឲ្យពួកក្មេងៗ។”

មិត្តស្រីពេជ្យនិងមិត្តអ្នកស្ដាប់ជាទីមេត្រី!
         សង្ឃឹមថា មិត្តពេញចិត្តជាមួយ​ព័ត៏មាន​​​​ពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្ត​ទទួលបានសំបុត្រនិងការរួមមតិ​របស់​បណ្តាមិត្ត។សូមផ្ញើសំបុត្រមកកម្មវិធី​ផ្សាយ​ជាភាសាខ្មែរនៃកាណាល់ផ្សាយជា​ភាសារ​​បរទេសវិទ្យុសំលេងវៀតណាម​លេខ៤៥​
Ba Trieu Ha​Noi ឬEmail:​VOV5​khmer@yahoo.com.vn។ ព័ត៏មានទាំង​ឡាយ​ត្រូវ​បាន
ផ្សាយឡើងវិញនៅទំព័រ Website​www.vovworld.vn៕

ប្រតិកម្មទៅវិញ